បរទេស៖ មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយប្រាប់កិច្ចប្រជុំមេបញ្ជាការកងកម្លាំងទ័ពអាកាស នៅថ្ងៃសៅរ៍នេះថា ប្រទេសអ៊ីរ៉ង់គួរតែបង្កើនអំណាចយោធា ដើម្បីទប់ស្កាត់សង្គ្រាម និងបានចាត់ទុកទណ្ឌកម្មអាមេរិកលើប្រទេសខ្លួន ថាជាទង្វើឧក្រិដ្ឋកម្ម។ យោងតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន IRNA បានឲ្យដឹងថា “យើងគួរតែរឹងមាំ ដើម្បីទប់ស្កាត់មិនឲ្យមានសង្គ្រាមណាមួយ មកលើប្រទេស ហើយភាពទន់ខ្សោយ នឹងជំរុញឲ្យសត្រូវរបស់យើងវាយប្រហារអ៊ីរ៉ង់”។ គួរបញ្ជាក់ថា...
បរទេស៖ ចំពេលមានការរីករាលដាលនៃជំងឺឆ្លងបណ្តាលមកពីវីរុសកូរ៉ូណា ប្រទេសថៃមិនបានដាក់កម្រិតលើភ្ញៀវទេសចរចិនពីការចូលមកក្នុងប្រទេសនេះ ឬក៏បានបោះបង់ចោលការលើកលែងថ្លៃសេវាទិដ្ឋាការដល់ភ្ញៀវទេសចរដែលត្រូវបានអនុវត្តដើម្បីទាក់ទាញជនជាតិចិន។ យោងតាមសារព័ត៌មាន Asian Review ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នេះផ្ទុយស្រឡះពីបណ្តាប្រទេសដែលមានការព្រួយបារម្ភជុំវិញពិភពលោក។ ប្រទេសសិង្ហបុរី បានហាមឃាត់ការចូលទៅកាន់ប្រទេសខ្លួន ជាមួយនឹងអ្នកកាន់លិខិតឆ្លងដែនចិន និងជនបរទេសទាំងអស់ដែលមានប្រវត្តិធ្វើដំណើរទៅប្រទេសចិននាពេលថ្មីៗនេះ។ ចំណែក សហរដ្ឋអាមេរិកបានសម្រេចចិត្តបញ្ឈប់ការចូលប្រទេសនេះនៃជនបរទេសដែលបានទៅប្រទេសចិនក្នុងរយៈពេល ១៤ ថ្ងៃ។ កោះសូឡូម៉ុនបានអនុវត្តបទប្បញ្ញត្តិដើម្បីរឹតត្បិតការចូលរបស់មនុស្សណាម្នាក់ដែលបានទៅប្រទេសដែលមានករណីឆ្លងវីរុសនេះ ខណៈប្រទេសជប៉ុន...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ថា តួលេខផ្លូវការនៃការស្លាប់ មនុស្សដោយសារវីរុសកូរ៉ូណា ដែលបានផ្ទុះឡើង គិតត្រឹមថ្ងៃសុក្រនេះ បានកើនឡើងដល់៦៣៦នាក់ហើយ ជាមួយគ្នានេះដែរ រដ្ឋាភិបាលបាននិយាយថា សរុបទៅមានអ្នកឆ្លងជំងឺកើនឡើងលើសពី៣០.០០០នាក់ ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងអំពីព័ត៌មានថ្មីៗប្រចាំថ្ងៃថា ចំនួននៃអ្នកស្លាប់បានកើនឡើងដោយមានអ្នកស្លាប់ថ្មីចំនួន៧៣នាក់ដោយសារ ឆ្លងជំងឺនេះ...
ភ្នំពេញ៖ ទឹកប្រាក់៥០លានរៀល ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹងជួយក្រុមគ្រួសារលោកស្រី ហ៊ន់ សុផល ក្នុងការផ្លាស់ប្ដូរជីវិត រស់នៅឯសង្កាត់ក្រាំងធ្នុង ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយប្រកបរបរជាអ្នកលក់អេតចាយ ទៅកសាងជីវភាពថ្មីនៅតាមខេត្ត ដើម្បីបានរស់នៅជួបជុំកូនប្រុសស្រីទាំង៤នាក់។ លោកស្រី ហ៊ន់ សុផល បានរៀបរាប់ថា៖ «ខ្ញុំបានសម្រេចចិត្តផ្លាស់ប្តូរមករស់នៅភ្នំពេញប្រមាណរយៈពេល៧ឆ្នាំចុងក្រោយនេះ គឺដើម្បីកសាងជីវភាពមួយឲ្យប្រសើរសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ បើទោះជាត្រូវបង្ខំចិត្តរស់នៅបែកគ្នាពីកូនប្រុសស្រីទាំង៤នាក់ក៏ដោយ»។ លោកស្រីបន្តទៀតថា៖ «ជាមួយប្រាក់រង្វាន់៥០លានរៀល ដែលបានពីការគាស់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នេះ នឹងផ្តល់ដំណោះស្រាយឲ្យខ្ញុំ អាចយកប្រាក់នេះទៅទិញដីមួយកន្លែង និងសង់ផ្ទះតូចល្មមមួយនៅស្រុកកំណើតស្វាមីរបស់ខ្ញុំឯខេត្តកំពង់ឆ្នាំង ដើម្បីជាជម្រកដ៏សមរម្យសម្រាប់កូនទាំង៤នាក់របស់ខ្ញុំ បានមករស់នៅជុំគ្នាវិញ ខណៈដែលបច្ចុប្បន្ននេះ ពួកគេទាំង៤កំពុងរស់នៅជាមួយជីដូននៅឯខេត្តត្បូងឃ្មុំឯណោះ»។ លោកស្រីបញ្ជាក់ដែរថា ក្រៅពីរកទ្រនំសម្រាប់គ្រួសារហើយ លោកស្រីនឹងលៃលករកទិញ គ្រាប់ពូជបន្លែដើម្បីដាំដុះ និង ចាប់ផ្តើមលក់បន្លែនៅផ្សារឯស្រុកជល់គិរី ខេត្តកំពង់ឆ្នាំងវិញ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ថា ធ្លាក់យន្តហោះ០១គ្រឿងនៅរដ្ឋអាឡាស្ការ បានបណ្តាលឲ្យស្លាប់មនុស្សអស់៥នាក់ ។ យោងតាមប៉ូលិសប្រចាំនៅរដ្ឋអាឡាស្ការ បានឲ្យដឹងថា មនុស្សចំនួន០៥នាក់បានស្លាប់ នីគ្រាដែលយន្តហោះដឹកអ្នកដំណើរ០១គ្រឿងបានធ្លាក់នៅជិតក្រុង Bethel រដ្ឋអាឡាស្ការ សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃសុក្រនេះ ។ ជុំវិញហេតុការណ៍ធ្លាក់យន្តហោះនេះដែរ នៅមិនទាន់មានព័ត៌មានលម្អិត ថាតើ យន្តហោះធ្លាក់ដោយសារមូលហេតុអ្វីនោះទេ និងស្ថិតនៅក្នុងការស៊ើបអង្កេត...
ហឺប៉ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមអ្នកជំងឺឆ្លងរីរុសកូរ៉ូណា នៅខេត្តហឺប៉ី ចំនួន២៣នាក់បានជះស្បើយ ពីជំងឺហើយ ។ ក្រុមវេជ្ជបណ្ឌិតបានលើកឡើងជា មួយនឹងអ្នកជំងឺដែលបានជាសះស្បើយពីជំងឺសួតបង្កឡើងដោយកូរ៉ូណា នៅក្រុងវ៉ូហាន ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសចិន នៅខេត្តហឺប៉ី កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ ក្រុមអ្នកជំងឺទាំងអស់នេះ ត្រូវបានអនុញ្ញតឲ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានទទួលការព្យាបាលដោយប្រើឳសថបូរាណចិន...
ភ្នំពេញ ៖ តាមរយៈការអញ្ជើញរបស់ ក្រសួងការបរទេសជប៉ុន និស្សិតកម្ពុជាចំនួន១២រូប មកពី៧សាកលវិទ្យាល័យ រួមជាមួយនឹង និស្សិតបណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថា JENESYS 2019។ យោងតាម សេចក្ដីប្រកាសព័ត៌មាន...
កឹម សុខា សម រង្ស៊ី មានតែមួយ បើមានស៊ីអត់ខា បើមានខាអត់ស៊ី
តែងតាំង លោកសុក កាន់ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដីខេត្តកណ្ដាល ជំនួសលោក លឹម ចាន់សូភី
ភ្នំពេញ៖នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុ គណៈកម្មការទី២ នៃ គ.ស.ច.គ បានធ្វើការណែនាំទៅដល់អភិបាល រាជធានី-ខេត្ត ទាំងអស់ត្រូវបន្ដចូលរួមពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០២០។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ សកម្មភាពការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពី ចរាចរផ្លូវគោក ឆ្នាំ២០២០ នារសៀលថ្ងៃទី៦ ខែកុម្ភៈ...