កំពង់ធំ៖ លោក អ៊ីវ ធាន កសិករវ័យ៥២ឆ្នាំ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានប្រាក់ចំណូលមិនទៀង ហើយត្រូវទំនុកបម្រុងកូន៤នាក់ផង បានឈ្នះរង្វាន់ក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ជាមួយទឹកប្រាក់៥០លានរៀល។ លោក អ៊ីវ ធាន បានរៀបរាប់ថា៖ «សព្វថ្ងៃអាណិតដល់កូនប្រុសពៅខ្លាំងជាងគេ។ មួយថ្ងៃៗ គាត់ប្រឹងប្រែងរៀនសូត្រណាស់ មិនថាក្តៅ ឬត្រជាក់។ សាលារបស់គ្នានៅចម្ងាយជិត១០គីឡូម៉ែត្រពីផ្ទះក៏ដោយ ក៏កូនម្នាក់នេះខិតខំតស៊ូជិះកង់ទៅរៀនរាល់ថ្ងៃ។ ដូច្នេះហើយអ្វី ដែលខ្ញុំគិតនឹងធ្វើមុនគេជាមួយទឹកប្រាក់៥០លានរៀលនេះ គឺទិញម៉ូតូ១គ្រឿងសម្រាប់គាត់ ដើម្បីសម្រាលភាពនឿយហត់របស់គាត់ខ្លះ»។ វាពិតជារឿងលំបាកក្នុងការសន្សំប្រាក់ទិញអ្វីម្យ៉ាង ដែលមានតម្លៃខ្ទង់ពាន់ដុល្លារឡើងទៅ។ នេះជារឿងពិតរបស់លោក អ៊ីវ ធាន ដែលជាអតិថិជនឈ្នះរង្វាន់ក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ជាមួយទឹកប្រាក់៥០លានរៀល ។ លោកបន្តទៀតថា៖ «ប្រាក់ដែលនៅសល់នឹងត្រូវយកទៅជួសជុលផ្ទះធ្វើដំបូល ជញ្ជាំង និង សសរឲ្យរឹងមាំជាងសព្វថ្ងៃបន្តិច ព្រោះផ្ទះរស់នៅរាល់ថ្ងៃនេះ វាចាស់ខ្លាំងមែនទែន អាយុប្រមាណ៣០ឆ្នាំហើយ»។...
ស្ទឹងត្រែង: នគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនជាតិឡាវ២នាក់ដកហូតមួយចំនួនធំ បន្ទាប់ពីឆ្លងដែននាំគ្រឿងញៀនចូលមកជួញដូរ នៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរ ស្វាយសែនជ័យ កាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២០។ លោកវរសេនីយ៍ឯក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាងអោយដឹងថា កម្លាំងជំនាញគ្រឿងញៀននៃអធិកាដ្ឋាននគរបាលស្រុកសៀមប៉ាង និងប៉ុស្តិ៍រដ្ឋបាលឃុំសេកុង ឃុំព្រែកមាស និងឃុំស្រែសំបូរ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ បានមួយករណី នៅភូមិណាអូង...
ភ្នំពេញ៖ កម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៅ ថ្ងៃទី៦ខែកុម្ភៈ នេះបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីនាំនារីក្មេងៗ ឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងដោយមានការចង្អុលបង្ហាញ ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានអះអាងថាថាអ្នកជំងឺជនជាតិចិនម្នាក់ដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅខេត្តព្រះសីហនុមានសុខភាពល្អប្រសើរដូចធម្មតាវិញហើយស្របពេលដែលលទ្ធផលនៃការធ្វើតេស្តលើវត្ថុវិភាគរបស់អ្នកជំងឺចំនួន២លើក បង្ហាញលទ្ធផលអវិជ្ជមាន(គ្មានមេរោគ)។ សូមរំលឹកថា លោក ចា ជិនហូរ អាយុ៦០ឆ្នាំ ដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យនៅថ្ងៃទី២៧...
កំពត: លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំង ព្រមទាំងអ្នកពាក់ព័ន្ធ យ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បានដង្ហែរក្បួន នៅលើផ្លូវសាធារណៈ ក្នុងក្រុងកំពត ដើម្បីអបអរពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ ស្អាតអាស៊ានលើកទី២ ដែលរដ្ឋបាលខេត្តកំពត ទទួលបានកាលពីថ្ងៃទី១៦...
ភ្នំពេញ៖ បន្ទាប់ពីមានអ្នកផ្ញើសារគំរាមសម្លាប់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ប្រកាសថាលោកនឹងដាក់ពាក្យបណ្ដឹងទៅអគ្គស្នងការនគរបាលជាតិ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងស្រាវជ្រាវរកមុខអ្នកដែលគំរាមសម្លាប់នោះឲ្យទាល់តែឃើញ។ ការប្រកាសរបស់ លោក ពេជ្រ ស្រស់ បែបនេះបានធ្វើឡើងក្រោយពីមានអាខោនFacebookឈ្មោះ វណ្ណារ៉េត ផាន់ បានផ្ញើសារមកគំរាមសម្លាប់ ក្រោយពីលោក ស្នើដល់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពន្លឿនឲ្យចាប់ឃាតករបាញ់សម្លាប់គូរដណ្តឹងខ្លួនឯងកាលពីពេលកន្លងទៅ។...
សម្តេចតេជោបញ្ជាក់យ៉ាងច្បាស់លាស់ថា មិនមាននរណាអាចបំបែកបំបាក់មិត្តភាពរវាងចិន-កម្ពុជាឡើយ ភ្នំពេញ៖នៅចំពោះមុខលោក ស៊ី ជីងពីង ប្រធានាធិបតីចិន នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់លាស់ថា “មិនមាននរណាអាចនបំបែកបំបាក់មិត្តភាពរវាងចិន និងកម្ពុជាឡើយ។ ក្នុងជំនួបជាមួយ ស៊ី ជីងពីង សម្តេចតេជោបន្តថា វត្តមានរបស់សម្តេចនៅប្រទេសចិននាពេលនេះ គឺបង្ហាញពីសាមគ្គីភាពជាមួយចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់លោក លី ខឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនថា មានអ្នកខ្លះចោទប្រកាន់ថា សម្តេចដោះដូរអាយុជីវិត ពលរដ្ឋខ្មែរនៅចិន ជាមួយទំនាក់ទំនងចិន។ ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីចិន នៅថ្ងៃ៥ កុម្ភៈ សម្តេចតេជោ បានលើកឡើងថា ទស្សនកិច្ចនៅចិនរបស់សម្តេ ដើម្បីលុបបំបាត់នៃការភ័យខ្លាចក្នុងចំណោមពលរដ្ឋកម្ពុជា...
វែលលីងតុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុងមួយចំនួននៅតំបន់ Southland និងអូតាហ្គោ នៅដែនកោះភាគខាងត្បូងនៃប្រទេសណូវែលសេឡង់ បានរងការគំរាមកំហែងដោយកម្ពស់ទឹកស្ថិតក្នុងកម្រិត មួយគួរឲ្យព្រួយបារម្ភ ។ រដ្ឋាភិបាលណូវែលសេឡង់ បានប្រកាសអំពីការខូចខាតនៅថ្ងៃពុធនេះ ។ ការដាក់រដ្ឋក្នុងគ្រាអាសន្ន ត្រូវបានប្រកាសឲ្យដឹងកាលពីរសៀលថ្ងៃអង្គារ ហើយបន្តដល់ថ្ងៃពុធនេះ សម្រាប់ក្រុង Gore ។ កម្រិតកម្ពស់ទឹកទន្លេបានហក់ឡើងនៅតំបន់...
កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ថា ស្ត្រីទី១ដែលជាភរិយាអតីត មេដឹកនាំម៉ាឡេស៊ី ដែលត្រូវបានគេដាក់ការ សង្ស័យយកប្រាក់ចំណាយលើការទិញអគារប្រណីតមួយកន្លែង ដែលទទួលបានចំណូលមកវិញយ៉ាងច្រើន និងលួចកេងយកប្រាក់ សាធារណៈ បានឡើងសវនាការនៅថ្ងៃពុធនេះ ពីបទប្រព្រឹត្តអំពើពុករលួយ ដែលជាការឡើងសវនាការជាលើកដំបូង ចាប់តាំងពីស្វាមីរបស់លោកស្រីបាត់បង់មុខតំណែង ។ លោកស្រី...