កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១០ ខែ មករាឆ្នាំ ២០២០ បានដឹកនាំក្រុមការងារ មានមន្ត្រីជំនាញ មន្ទីរអង្គភាព ជុំវិញខេត្ត ចុះពិនិត្យសិក្សា លទ្ធភាព សាងសង់ផ្លូវ និងពិនិត្យមើលអំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកងមាស និងស្រុកបាធាយ ខេត្តកំពង់ចាម ។ តាមមន្ត្រីសាលាខេត្តបានឲ្យដឹងថា...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ថា មន្ត្រីមួយរូបមកពីនាយកដ្ឋាន ពន្លត់អគ្គីភ័យបាននិយាយនៅថ្ងៃសុក្រនេះថា អគ្គីភ័យបានផ្ទុះឡើងបណ្តាល ឲ្យមនុស្សចំនួន៧៩នាក់ និងបណ្តាលឲ្យរងរបួស២២៦នាក់ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ២០១៩ ។ គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំមុន មានករណីអគ្គីភ័យកើតឡើងចំនួន២.១៥៥ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងតំបន់ និងរដ្ឋជាច្រើន នៅក្នុងប្រទេស ដោយបានបំផ្លាញផ្ទះអស់២.៩៨៧ខ្នង...
ភ្នំពេញ ៖ ដេីម្បីដោះស្រាយបញ្ហា កកស្ទះចរាចរណ៍ និងរៀបចំឲ្យរថយន្ដចតមាន សណ្ដាប់ធ្នាប់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឲ្យ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរ ពាក់ព័ន្ធ មួយចំនួន ទៀត ត្រូវតែអនុវត្តគម្រោងសាងសង់ចំណតសាធារណៈ...
អូតាវ៉ា៖ ទូរទស្សន៍សិង្ហបុរី បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ថា កងកម្លាំងសន្តិសុខកាណាដា បាននិយាយថា ផ្អែកតាមការវាយតម្លៃបឋមរបស់ទីភ្នាក់ងារសម្ងាត់ លោកខាងលិច ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះ អាកាសចរណ៍អ៊ុយក្រែន នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធថា មិនមានការបាញ់ទម្លាក់ដោយគ្រាប់មីស៊ីលនោះទេ ។ ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ បាននិយាយថា ទីភ្នាក់ងារ ជឿជាក់ថា យន្តហោះ Boeing...
ស្វាយរៀង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំបុកគ្នា បណ្តាលឲ្យអ្នកបើកបរម្នាក់បានស្លាប់បាត់បង់ ជីវិត ចំណែករថយន្តរងការខូចខាតផ្ទៃមុខទាំងស្រុង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលវេលាម៉ោង ៣និង១៥នាទីថ្ងៃទី ៩ខែមករាឆ្នាំ២០២០នៅ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ 156-157ស្ថិតក្នុងភូមិព្រៃផ្ដៅសង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀង។ បើតាមសម្ថកិច្ចបានឲ្យដឹងថា មានរថយន្តកុងតឺន័រមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ . សរ ពាក់ស្លាកលេខភ្នំពេញ3D-0287...
«ទីណាមានទុក្ខ ទីនោះមានមុខ សម្តេចតេជោ សែន» នេះគឺជាពាក្យដែលគេតែងលឺពលរដ្ឋខ្មែរនិយាយ និងជាពាក្យស័ក្តិសមឥតខ្ចោះ សម្រាប់ពិពណ៌នាបុរសម្នាក់ឈ្មោះថា«ហ៊ុន សែន»។ សកម្មភាពពីរចុងក្រោយនេះ ដែលសម្តេចហ៊ុន សែន បានធ្វើពិតជាបានបង្ហាញយ៉ាងច្បាស់ថា មេដឹកនាំរូបនេះពិតជាវីរៈបុរស របស់ជនជាតិខ្មែរពិតៗឥតប្រកែក បានឡើយ។ សកម្មភាពទី១គឺ ពាក់ព័ន្ធនឹងករណីបាក់រលំអាគារ ៧ ជាន់ក្នុងក្រុងព្រះសីហនុ កាលពីខែមិថុនាឆ្នាំ ២០១៩ និងការបាក់...
ឌូបៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ថា យោងតាមសេចក្តីរាយការណ៍ បឋមមួយដោយក្រុមអ្នកស៊ើប អង្កេតអ៊ីរ៉ង់ បានឲ្យដឹងថា យន្តហោះអាកាសចរណ៍អ៊ុយក្រែន ០១គ្រឿង ត្រូវបានគេបាញ់ភ្លាមៗ នោះបានធ្លាក់ នៅភាគនីរតីនៃក្រុងតេហរ៉ង់ បណ្តាលឲ្យស្លាប់មនុស្ស១៧៦នាក់ នៅលើយន្តហោះនោះ ។ យន្តហោះ Boeing...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធថា មិនមានអ្នកស្លាប់ ដែលជាលទ្ធផលពីការបាញ់ ប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ នៅក្នុងទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃអង្គារ ហើយបានបញ្ជូននូវសញ្ញាណ ដែលមិនបង្ករឿងកាន់តែធំឡើងៗនោះទេ ស្របពេលនេះដែរ ការគំរាមកំហែងតេហរ៉ង់ ជាមួយនឹងទណ្ឌកម្មថ្មីៗទៀត ។...
បរទេស៖ កាលពីថ្ងៃអង្គារ ទី៧ មករាម្សិលមិញនេះ កងទ័ពនៃកងកម្លាំង ទ័ពអាកាសឥណ្ឌូណេស៊ីបានដាក់ពង្រាយ យន្តហោះចម្បាំងរបស់ខ្លួនចំនួន ៤ គ្រឿងទៅកាន់សមុទ្រចិនខាងត្បូងដើម្បីប្រឈមមុខ ទៅនឹងទីក្រុងប៉េកាំងបន្ទាប់ ពីទីក្រុងហ្សាការតាបានធ្វើការតវ៉ាមួយចំពោះការរំលោភ របស់ចិនទៅលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ខ្លួន។ ការប្រឈមមុខដាក់គ្នាបានចាប់ផ្តើម តាំងតែពីពាក់កណ្តាលខែធ្នូ នៅពេលដែលនាវាឆ្មាំនៅឆ្នេរសមុទ្រចិន ដែលអមដំណើរដោយទូកនេសាទចិន បានចូលដែនទឹកនៅឯនាយឆ្នេរណាតានូភាគខាងជើង របស់ឥណ្ឌូណេស៊ីហើយវាបានធ្វើឱ្យទីក្រុង ហ្សាការតាកោះហៅឯកអគ្គរដ្ឋទូត ទីក្រុងប៉េកាំងទៀតផងដើម្បី មកពិភាក្សាគ្នា។...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ថា មានហេតុការណ៍អំពីការធ្លាក់ឧទ្ធម្ភាគចក្រយោធារបស់ប្រទេសអាហ្វហ្គានីស្ថាន០១គ្រឿង ។ ប្រភពព័ត៌មានបឋមបានរាយការណ៍មកថា យន្តហោះយោធារបស់អាហ្វហ្គានីស្ថានបានធ្លាក់ ដែលមានមនុស្សនៅលើនោះជាច្រើននាក់ប្រឈមនឹងសេចក្តីស្លាប់ ។ ព័ត៌មានពិស្តារមិនទាន់ត្រូវបានគេរាយការណ៍នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា