ភ្នំពេញ៖ ដើម្បីស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុង ខេត្តព្រះសីហនុឲ្យទាន់នឹងគម្រោងដែលបានគ្រោងទុក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញក្រុមហ៊ុនសាងសង់ផ្លូវ និងដាក់លូ ទាំងអស់ ត្រូវពន្លឿនដំណើការ សាងសង់ ឱ្យបានទ្វេដង ។ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវទាំង៣៤ខ្សែ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមីនា...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា សរុបចំនួន ១២៣ ប្រទេស និងដែនដី កំពុងរឹតត្បិតការចូល ឬអនុវត្តវិធានការណ៍ដាក់ឲ្យនៅដាច់ឆ្ងាយសម្រាប់ ប្រជាជនមកពីប្រទេសកូរ៉េខាងត្បូង លើបញ្ហាដែលទាក់ទង នឹងវីរុសកូរ៉ូណានេះ។ គិតត្រឹមម៉ោង ១០ ព្រឹកនេះ ប្រទេស និងទឹកដីចំនួន ៤៧ កំពុងមានគម្រោងដាក់ ឬអនុវត្តការហាម ឃាត់ការចូលមកលើប្រជាជន ដែលបានស្នាក់នៅក្នុងប្រទេសកូរ៉េ យ៉ាងហោចណាស់ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។...
សេអ៊ូល៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង នៅថ្ងៃពុធម្សិលមិញនេះបានលើកឡើងពីតម្រូវការ បន្ទាន់ដើម្បីដោះស្រាយយ៉ាងសកម្មនូវវិបត្តិសេដ្ឋកិច្ចពីវីរុសកូរ៉ូណាថ្មីនេះ នៅពេលដែលសភាបានចាប់ផ្តើមពិនិត្យ ឡើងវិញនូវសេចក្តីព្រាងថវិកាបន្ថែម។ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានធ្វើការអំពាវនាវនៅរដ្ឋសភាចំពេលមានក្តីបារម្ភថាការផ្ទុះឡើងនៃជំងឺកូរ៉ូណា ឬកូវីដ-១៩ ត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។ លោកនាករដ្ឋមន្រ្តីបានឲ្យដឹងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការពិសេសសភា ស្តីពីការត្រួតពិនិត្យថវិកាថា “វាជាការបន្ទាន់ជាងពេលណាៗទាំងអស់ដើម្បីកាត់បន្ថយភាពតក់ស្លុត (ពីមេរោគថ្មី) លើជីវភាពរស់នៅ របស់ប្រជាជន និងសេដ្ឋកិច្ចហើយដោះស្រាយយ៉ាងសកម្មជាមួយហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច” ៕ដោយ ឈូក បូរ៉ា
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ២ខែដើមឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករ ទៅកាន់សហភាពអឺរ៉ុប កើនឡើងជាង ២១,៧១% បើធៀបនឹងឆ្នាំ២០១៩។ ក្នុងឱកាស ទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតថ្មី នៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា...
ប៉េកាំង៖ ទីក្រុង វូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុសឆ្លងកូវីដ១៩ នៅខេត្តហ៊ូប៉ីភាគកណ្តាលនៃប្រទេសចិនបានបិទមន្ទីរពេទ្យ ជាបណ្តោះអាសន្នទាំង ១៦ កន្លែងរបស់ខ្លួន ដែលអគារទាំងនោះ បានប្រែក្លាយជាមន្ទីរពេទ្យបណ្តោះអាសន្ន ខណៈចំនួនអ្នកជំងឺកូវីដ១៩ បន្តធ្លាក់ចុះនៅក្នុងទីក្រុងនេះ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ទីរពេទ្យទាំងនោះ គឺត្រូវបានផ្លាស់ប្តូរពីកន្លែងសាធារណៈដូចជាមជ្ឈមណ្ឌលតាំងពិព័រណ៍ និងកន្លែងហាត់ប្រាណ កាលពីដើមខែកុម្ភៈ...
ប៉េកាំង៖ អ្នកជំនាញនិងអ្នកសិក្សាអន្តរជាតិ បាននិយាយថា ដំណើរត្រួតពិនិត្យរបស់ ប្រធានាធិបតីចិនលោក ស៊ីជីនពីង ទៅកាន់ទីក្រុងវូហាន កាលពីថ្ងៃអង្គារបានបង្ហាញពីការយកចិត្តទុកដាក់របស់លោក ចំពោះសុខភាពនិងសុវត្ថិភាពរបស់ប្រជាជន និងបានធានាដល់ពិភពលោក នៃទំនុកចិត្តរបស់ចិន ចំពោះជ័យជំនះចុងក្រោយ លើមេរោគឆ្លងកូវីដ១៩។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃអង្គារលោកស៊ី បានធ្វើដំណើរទៅទីក្រុងវូហានដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺ នៅភាគកណ្តាលប្រទេសចិន...
រយៈពេល២ថ្ងៃដើម្បីធ្វើការ បូកសរុបការងារ – ផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងការងារផ្សព្វផ្សាយអប់រំ សំដៅបន្តពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃការងារគ្រប់គ្រងសាធារណមតិ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងការបើកសិក្ខាសាលា ដែលមានការចូលរួមពីតំណាងជាថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងការងារបណ្តាញផ្សព្វផ្សាយសង្គមមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្តប្រមាណ១៥០រូប។...
ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាចថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២០នេះថាស្រ្តីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំដែលមានផ្ទុកជំងឺកូវីដ១៩នោះ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញដោយមានការឯកភាព សមីខ្លួន អង្គការសុខភាពពិភពលោក និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងបញ្ជាក់ថា”គឺបានបញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញតាមសំណូមពររបស់សមីខ្លួនដែលជាអ្នកជំងឺ ក្រោមការសម្របសម្រួលរបស់អង្គការសុខភាពពិភពលោកនិងអង្គការCDCរបស់សហរដ្ឋអាមេរិកដោយមានការគាំទ្រពីស្ថានទូតអង់គ្លេស(ប្រចាំកម្ពុជា)ផងដែរ”។ ទាក់ទិនករណីនេះ លោក ...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសនៅល្ងាចថ្ងៃទី១០មីនានេះថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរកឃើញ ស្ត្រីជនជាតិអង់គ្លេសម្នាក់អាយុ៦៥ឆ្នាំ ឆ្លងជំងឺកូវីដ១៩បន្ទាប់ពីស្រ្តីរូបនេះ ធ្វើដំណើរ តាមនាវាចេញពីប្រទេសវៀតណាមមកចូលសំចត ខេត្តកំពង់ចាម។ ថ្លែងក្នុងសន្និសិទសារព័ត៌មាន នាយប់ថ្ងៃទី១០ខែមីនា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថាបន្ទាប់ពី យកសំណាករបស់ស្ត្រីជនជាតិអង់គ្លេសម្នាក់នៅ ខេត្តកំពង់ចាមមកធ្វើវិភាគ។ ជាលទ្ធផលរកឃើញវិជ្ជមានលើស្ត្រីជនជាតិអង់គ្លេសម្នាក់មានអាយុ៦៥ឆ្នាំ ហើយស្ត្រីរូបនេះបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ...
ភ្នំពេញ៖ ក្រោយឃើញមនុស្សមួយ ចំនួនទាំងប្រុស-ស្រីបាន ដួលសន្លប់ដោយសារ អាការៈខ្យល់គរជាច្រើនករណីលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានស្នើឲ្យមន្រ្តីសុខាភិបាលត្រៀម រថយន្តសង្រ្គោះបន្ទាន់ ដើម្បីជួយពួកគេ។ លោក ព្រាប កុល បានរៀបរាប់ក្នុងហ្វេសប៊ុកនាថ្ងៃទី៩ មីនា ដោយលើកជាឧទាហរណ៍ថា ករណីមនុស្សដួលសន្លប់ ឬ ប្រកាច់នៅតាមផ្លូវសាធារណៈ ឬនៅខាងមុខអាគារ មួយរយៈចុងក្រោយបានបង្កការភ័យខ្លាច...