ហ្សឺណេវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យថា ប្រទេសបន្ថែមទៀតចំនួន០៧ បានឆ្លងវីរុសកូរ៉ូណា នៅក្នុងស្រុក ដែលនាំឲ្យប្រទេសទាំងឡាយ និងតំបន់ជាច្រើន ដែលជាកន្លែងឆ្លងវីរុស នៅក្នុងតំបន់ បានកើនឡើងដល់៥៣ប្រទេស បូករួមទាំងប្រទសចិន ។ ប្រទេសទាំង៧នោះ រួមមាន កម្ពុជា...
ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ថា វីរុសកូរ៉ូណា បានបន្តឆ្លងរាលដាលដល់បណ្តាប្រទេស នៅអាមេរិកឡាទីន គិតត្រឹមថ្ងៃអាទិត្យ ហើយប្រទេសជាច្រើន បានត្រូវ គេរាយការណ៍មកថា បានឆ្លងជំងឺដោយកើនឡើងច្រើន ករណីនៃវីរុសកូរ៉ូណា ។ រដ្ឋាភិបាលបាននិយាយថា ប្រទេសប្រេស៊ីល ជាប្រទេសដែលឆ្លងខ្លាំងជាងគេ ត្រូវបានគេរាយការណ៍ថាមាន៦ករណីថ្មី ដែលនាំឲ្យប្រទេសនេះសរុបមានចំនួន២៥ករណី ។...
ភ្នំពេញ៖ ស្របពេលប្រទេសកម្ពុជា កំពុងប្រឈមការខ្វះខាតវត្ថុធាតុដើមក្នុងការផលិត បណ្ដាលឲ្យរោងចក្រ មួយចំនួនព្យួរការងារកម្មករនោះលោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំ កម្ពុជាមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មចិន និងស្ថានទូតចិនប្រចាំកម្ពុជាកំពុងតែចាត់វិធានការ សម្របសម្រួលធានាដល់ការផ្តល់ និងដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យ វាយនភណ្ឌកាត់ដេរនៅក្នុងប្រទេសកម្ពុជា។ គេហទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជាបានសរសេរនៅថ្ងៃទី៩មីនានេះថាក្នុងនាមជា បងប្អូនដែកថែបប្រទេសចិនកំពុងតែចាត់វិធានការ សកម្មភាពយ៉ាងឆាប់រហ័សក្នុងការដោះស្រាយបញ្ហាកង្វះ វត្ថុធាតុដើមក្នុងវិស័យវាយនភណ្ឌនៅក្នុងប្រទេសកម្ពុជា។ លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា...
បរទេស៖ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបោះពុម្ពផ្សាយព័ត៌មានពាក់ព័ន្ធនឹងគោលការណ៍ដាក់ឲ្យនៅដាច់ដោយឡែកដ៏ចាំបាច់ បើទោះជាមន្ត្រីជំនាញអះអាងថា ក្នុងប្រទេសមិនមានអ្នកឆ្លងកូរ៉ូណាវីរុសទាល់តែសោះក៏ដោយ។ ក្រសែត Minju Choson ជាប្រព័ន្ធផ្សព្វផ្សាយមួយរបស់រដ្ឋសភានៃប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អ្នកជម្ងឺដែលឆ្លងកូរ៉ូណាវីរុស ត្រូវតែដាក់ឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល៦ម៉ោង ស្របពេលដែលអ្នកជម្ងឺសង្ស័យថា បានឆ្លងកូរ៉ូណាវីរុស នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល២៤ម៉ោង។ គួរបញ្ជាក់ថា ចំណាត់ការថ្មីក្នុងដំណើរទប់ស្កាត់ការឆ្លងរីករាលដាលនៃកូរ៉ូណាវីរុសរបស់ប្រទេសកូរ៉េខាងជើងនេះ គឺត្រូវបានផ្សព្វផ្សាយជាសាធារណៈ បន្ទាប់ពីចប់ការដាក់ឲ្យមន្ត្រីការទូតបរទេសនៅដាច់ដោយឡែករយៈពេលមួយខែ នៅក្នុងទីក្រុងព្យុងយ៉ាង៕ ប្រែសម្រួល៖ប៉ាង...
បរទេស៖ចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញដីកាថា ការស៊ើបអង្កេតអាចធ្វើឡើងថា កងកម្លាំងរបស់សហរដ្ឋអាមេរិក កងកម្លាំងអាហ្វហ្គានីស្ថាន និងពួកតាលីបង់ បានប្រព្រឹត្តធ្វើឧក្រិដ្ឋកម្មសង្គ្រាមដែរ ឬក៏អត់។ ក្រុមចៅក្រមបានបោះឆ្នោតជាឯកច្ឆ័ន្ទ ផ្តល់សិទ្ធិឲ្យមានការស៊ើបអង្កេត ដែលគ្រប់ដណ្ដប់លើឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានធ្វើឡើង ចាប់តាំងពីឆ្នាំ២០០៣មក ក៏ដូចជាឧក្រិដ្ឋកម្មផ្សេងៗដទៃទៀត ដែលបានកើតមានក្នុងជម្លោះប្រដាប់អាវុធក្នុងប្រទេសអាហ្វហ្គានីស្ថាន និងត្រូវបានធ្វើឡើងលើទឹកដីដទៃទៀតនៃផ្នែករបស់រដ្ឋផ្សេងៗ ចាប់តាំងពីឆ្នាំ២០០២។ គួរបញ្ជាក់ថា អង្គជំនុំជម្រះរបស់តុលាការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីដើមឡើយ បានច្រានចោលសំណើ...
ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចំនួន ៥រូប
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ និងភាគីពាក់ព័ន្ធមួយចំនួនទៀតត្រូវហាមឃាត់ បុរសជនជាតិសិង្ហបុរីម្នាក់មិនឲ្យចូលស្រុកខ្មែរ ក្រោយបុគ្គលរូបនេះប្រមាថ របាំព្រះរាជទ្រព្យខ្មែរតាមរយៈការរៀបចំ ឲ្យក្រុមសិល្បៈរាំរបាំព្រះរាជទ្រព្យខ្មែរសម្ដែងនៅពីក្រោយខ្លួនក្នុងពិធីបួងសួង មួយកន្លែងនាប្រទេសសិង្ហបុរី។ ក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ នាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំ មួយចំនួនដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ដការងារអភិរក្សា និងអភិវឌ្ឍវប្បធម៌ជាតិ រូបី និងអរូបី ប្រកបដោយតម្លាភាព។ ក្នុងពិធី អបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងជួបជុំសំណេះសំណាល ពិសាបាយសាមគ្គីជាមួយសិល្បករ...
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានឲ្យដឹងថាខ្លួននឹងកំណត់ ចំនួនពលរដ្ឋចិន ដែលត្រូវបានអនុញ្ញាតឱ្យធ្វើការសម្រាប់បណ្តាញ សារព័ត៌មានរដ្ឋចំនួន ៥ របស់ចិនដែលកំពុងប្រតិបត្តិការ នៅសហរដ្ឋអាមេរិកដល់ទៅ ១០០ នាក់ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលខ្លួនគិតថាជាការធ្វើអយុត្តិធម៌ ចំពោះអ្នកកាសែត បរទេសយូរមកហើយដោយទីក្រុងប៉េកាំង។ អង្គភាពទាំង ៥ រួមមានទីភ្នាក់ងារសារព័ត៌មានស៊ីនហួ និងបណ្តាញទូរទស្សន៍ចិន ដែលស្ថិតនៅក្រោមទូរទស្សន៍រដ្ឋចិនស៊ីស៊ីធីវីត្រូវបានកំណត់...
តូក្យូ៖ គណៈរដ្ឋមន្រ្តីជប៉ុន បានអនុម័តនៅថ្ងៃអង្គារនេះលើច្បាប់ ដែលនឹងពន្យារអាយុកាល របស់ទីភ្នាក់ងាររដ្ឋាភិបាល ដែលមានភារកិច្ចត្រួតពិនិត្យការ កសាងឡើងវិញនៅក្នុងតំបន់ ដែលរងការបំផ្លិចបំផ្លាញ ដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី រហូតដល់ឆ្នាំ២០៣១ ដែលយូរជាងផែនការដែលបានគ្រោងទុក។ ជាមួយនឹងការពន្យាពេលរដ្ឋាភិបាល បានឲ្យដឹងថាខ្លួននឹងប្រឹងប្រែងបន្ថែមទៀត ដើម្បីកសាងតំបន់នៅហ្វូគូស៊ីម៉ា ដែលកំពុងងើបឡើងវិញពីគ្រោះមហន្តរាយនុយក្លេអ៊ែរ។ ទីភ្នាក់ងារស្តារឡើងវិញដែលបានបង្កើតឡើងប្រហែលមួយឆ្នាំ បន្ទាប់ពីគ្រោះរញ្ជួយដី ៣ដង រលកយក្សស៊ូណាមិគ្រោះមហន្តរាយនុយក្លេអ៊ែរដំបូងត្រូវបានបិទនៅខែមីនាឆ្នាំ២០២១ ។ យោងតាមគោលនយោបាយ...