ភ្នំពេញ៖ លោក ជិន ម៉ាលីន ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។ លោក ជិន ម៉ាលីន មុនត្រូវបានព្រះមហាក្សត្រតែងតាំង ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ គឺជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
បរទេស៖ យោងតាមរបាយការណ៍ របស់ប៉ូលីសបានអោយដឹងថា ផ្សារទំនើបមួយកន្លែងស្ថិតនៅ ក្នុងសង្កាត់ដែលសម្បូរធនធាន នៃទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន ត្រូវបានប៉ូលីសហ្វីលីពីនឡោមព័ទ្ធ បន្ទាប់ពីមានការផ្ទុះអាវុធ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា អតីតសន្តិសុខម្នាក់បានចាប់យកបុគ្គលិកជាច្រើនរបស់ផ្សារទំនើប V-Mall នៅក្នុងទីក្រុង San Juan ធ្វើជាចំណាប់ខ្មាំង។...
បរទេស៖ អតីតតារាបាល់ទាត់ គឺលោក David Beckham បានបង្ហើបពីអ្វីដែលគាត់និយាយជាមួយមិត្តរបស់គាត់គឺព្រះអង្គម្ចាស់ Harry ។ បុរសអាយុ ៤៤ ឆ្នាំដែលថ្មីៗនេះបានក្លាយជាសហម្ចាស់ក្លឹបបាល់ទាត់អាមេរិច Inter Miami ត្រូវបានឈ្លេចសួរដោយ Online Entertainment អំពីការសម្រេចចិត្តរបស់ព្រះមហាក្សត្រក្នុងការផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនិងកាណាដា។ Beckham ហាក់ដូចជាស្ទាក់ស្ទើរក្នុងការផ្តល់ព័ត៌មានលំអិតហើយបាននិយាយថា គាត់មិនបានពិភាក្សាអំពីបញ្ហានេះជាមួយព្រះអង្គម្ចាស់ Harryនោះទេ។ យោងតាមសារព័ត៌មាន...
បរទេស៖ និស្សិតបរទេសដែលកំពុងសិក្សានៅប្រទេសកូរ៉េខាងត្បូង កំពុងចាប់ផ្តើមវិលត្រឡប់ទៅ ប្រទេសកំណើតរបស់ខ្លួនវិញ នៅពេលដែលមានការកើនឡើង នៃករណីឆ្លងវីរុស Covid-19។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មន្រ្តីនៅវិទ្យាស្ថានគោលនយោបាយនិងការគ្រប់គ្រងសាធារណៈនៃវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI School)បាននិយាយថា និស្សិតអន្តរជាតិម្នាក់ដែលមានអាយុជាង ២០ ឆ្នាំមកពីប្រទេសបង់ក្លាដែសដែលបានចូលរៀននៅឆ្នាំនេះ បានចាកចេញទៅប្រទេសកំណើតរបស់គាត់កាលពីថ្ងៃអាទិត្យ។ នាងបាននិយាយថា...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យ ដឹងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថា អភិបាលរដ្ឋ Gavin Newsom បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋកាលីហ្វ័រនីញ៉ា កំពុងធ្វើការត្រួតពិនិត្យទៅលើពលរដ្ឋលើស ពី៨.៤០០នាក់ ដែលបានមកដល់តាមជើងហោះហើរ ពាណិជ្ជកម្មដែលសង្ស័យមានរោគសញ្ញាជំងឺបង្កឡើងដោយកូរ៉ូណាវីរុស ពី “ទិសដៅនៃក្តីបារម្ភ” ប៉ុន្តែ រដ្ឋ...
បរទេស៖យោងទៅតាម ប្រព័ន្ធផ្សព្វផ្សារដ្ឋ របស់កូរ៉េខាងជើង បានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើង កំពុងតែពន្យាពេលបើកបវេសនកាល សាលារៀននិងមត្តេយ្យសិក្សានានា ស្របពេលមានការផ្ទុះឆ្លងកូរ៉ូណាវីរុសថ្មីនៅក្នុងប្រទេសចិន នៅតែបន្តរីករាលដាល។ ប្រព័ន្ធផ្សព្វផ្សាយកណ្ដាលកូរ៉េដែលគ្រប់គ្រងដោយទីក្រុងព្យុងយ៉ាង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា មជ្ឈមណ្ឌលកុមារ សាលាមតេ្តយ្យ សាលារៀន និងសាកលវិទ្យាល័យ កំពុងតែពង្រីកការខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងនៃជម្ងឺឆ្លងតាមផ្លូវដង្ហើមថ្មី។ គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ យុនហាប់ បានឲ្យដឹងថា...
បរទេស ៖ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើតេស្តបាញ់សាកល្បងមីស៊ីលលឿនជាងសម្លេង ពីនាវាមួយគ្រឿង បានទទួលជោគជ័យសម្រាប់ ជាលើកដំបូង ហើយកំពុងតែគ្រោងរៀបចំធ្វើតេស្តបាញ់ សាកល្បងបន្ថែមទៀត ពីនាវាមុជទឹកនុយក្លេអ៊ែ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា មីស៊ីលនោះ ត្រូវបានបាញ់ចេញពីនាវាចម្បាំង Admiral Gorshkov កាលពីដើមខែមករា ក្នុងខណៈនាវានេះកំពុងតែធ្វើដំណើរក្នុងសមុទ្រ Barents ហើយមីស៊ីលបានធ្លាក់ក្នុងចម្ងាយតេស្តយោធា នៅតំបន់ជួរភ្នំ...
ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងប្រកាសបញ្ឈប់ បុគ្គលិកអ្នកបើកបរម្នាក់ឈ្មោះ ចេង ចិត្រា ដែលបានធ្វើការ បន្ទោបង់ទឹកនោមដាក់កង់ រថយន្តក្រុងនៅតាមទីសាធារណៈ កាលពីថ្ងៃទី២៧ កុម្ភៈ ដែលធ្វើឲ្យប៉ះពាល់ដល់អង្គភាព៕
កីឡាករ Kevin De Bruyne របស់ Manchester City ដែលជាកីឡាករតំណាង ស្រាបៀរ កម្ពុជា ត្រូវបានជ្រើសរើសជាកីឡាករលេងល្អបំផុតប្រចាំការប្រកួត (Man of the Match) លើទីលាន Berabeu កាលពីរំលងអាធ្រាត្រថ្ងៃទី ២៧ កុម្ភៈ។ ក្នុងការប៉ះគ្នារវាង Man City និង Real Madrid កីឡាករ Kevin De Bruyne បានស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៨៣ យកឈ្នះក្រុមអេស្ប៉ាញមួយនេះ បន្ទាប់ពីមិត្តរួមក្រុមរបស់ខ្លួនតាមបានស្មើ១ទល់នឹង១នៅនាទីទី៧៨។ ក្រៅពីជួយស្វែងរកគ្រាប់បាល់ជ័យជម្នះ Kevin De Bruyne ជួយចែកបាល់ និងដឹកនាំការលេងរបស់ក្រុមក្នុងការប្រកួតនោះបានយ៉ាងល្អ។ Man City កំពុងមានគ្រាប់បាល់នាំមុខ Real Madrid។ ជំនួបបន្ទាប់រវាងក្រុម Man City និង Real...
ក្រុម Manchester City យកឈ្នះក្រុមយក្ស Real Madrid ១-២ កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី២៧ ខែកុម្ភៈ ក្នុងការប្រកួតលើទីលានប្រកួតកីឡដ្ឋាន Berabeu ហើយគ្រាប់បាល់១គ្រាប់នៅនាទីទី៧៨ ទម្លាយសំណាញ់ទីដោយទូតសុឆន្ទៈភេសជ្ជៈប៉ូវកម្លាំងវើក WURKZ គឺកីឡាករ Gabriel Jesus។ ការជួបគ្នាលើកចុងក្រោយនេះ ក្រុម Man City បានរកគ្រាប់បាល់ពីរគ្រាប់យកឈ្នះ ២ទល់នឹង១ ដោយកីឡាករ Gabriel Jesus និងកីឡាករ Kevin De Bruyne នៅនាទីទី៨៣។ លទ្ធផលនេះបានធ្វើឱ្យក្រុម Man City ដែលជាក្រុមភ្ញៀវមានគ្រាប់បាល់នាំមុខ។ Man City និង Real Madrid នឹងជម្រះបញ្ជី ក្នុងជើងទីពីរ នៅឯកីឡដ្ឋាន Etihad ថ្ងៃអង្គារ ទី១៧ ខែមីនាខាងមុខ។ ក្រុមទាំងពីរជាក្រុមខ្លាំងដូចគ្នាដូច្នេះហើយគ្រាប់បាល់នីមួយៗដែលរកបានគឺដោយលំបាកណាស់ ប៉ុន្តែក៏ទាក់ទាញអ្នកស្នេហាកីឡាបាល់ទាត់នៅស្ទើរទូទាំងពិភពលោកធ្វើការតាមដានដោយយកចិត្តទុកដាក់បំផុតផងដែរ៕