លោក វ៉ាង វិន ពីន ៖ ចំណងមិត្តភាពដែកថែប រវាងយោធាចិននិងកម្ពុជា គឺមិនអាចបំបែកបានឡើយ
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា ចំណងមិត្តភាពដែកថែប រវាងយោធាចិន និងកម្ពុជា និងរវាងប្រទេសចិននិងកម្ពុជា គឺមិនអាចបំបែកបានឡើយ ។ នេះបើយោង តាមរយៈសំណេររបស់លោក ឯកអគ្គរដ្ឋទូត នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ។ លោក វ៉ាង វិនពីន បានសម្ដែងសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមពិធីជប់លៀង អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៩៩ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា និង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំយោធាកម្ពុជា៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed