ប្រមុខការទូតកម្ពុជា ទទួលជួប អនុរដ្ឋមន្ត្រីការបរទេសអាមេរិក នៅទីក្រុងញូវយ៉ក
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួប លោក Christopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ប្រធានាធិបតី Donald J. Trump ក្នុងការសម្របសម្រួល ឱ្យមានបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ និងការយកចិត្តទុកដាក់ របស់លោកលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Christopher Anderson ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ដោយបានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួន រួចជាស្រេចរបស់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនង ទ្វេភាគីឱ្យកាន់តែប្រកបដោយការស្ថាបនា៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed