រុស្សី ក្បួនដង្ហែយោធា កងទ័ពជើងទឹក ដោយមានការចូលរួម ពីសំណាក់នាវា ជាង២០០គ្រឿង
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ី បានប្រារព្ធទិវាកងទ័ពជើងទឹក ដោយរៀបចំក្បួនដង្ហែ តាមសមុទ្រប្រពៃណីនៅក្នុងទីក្រុង St. Petersburg ដែលមានការចូលរួមពីកងកម្លាំងយោធា រាប់ពាន់នាក់ និងនាវាជាង២០០គ្រឿង ។ ក្បួនដង្ហែដែលធ្វើឡើង ជារៀងរាល់ឆ្នាំនៅថ្ងៃអាទិត្យចុងក្រោយ នៃខែកក្កដា និងត្រូវបានចូលរួមនិងត្រួតពិនិត្យ ដោយប្រធានាធិបតី Vladimir Putin រដ្ឋមន្ត្រីការពារជាតិ Andrey Belousov និងអគ្គមេបញ្ជាការកងទ័ពជើងទឹក Aleksandr Moiseyev ។ ការប្រារព្ធពិធីនេះត្រូវបានចូលរួមដោយនាវិក មកពីភាគខាងជើងនៃប្រទេសរុស្ស៊ី ប៉ាស៊ីហ្វិក កងនាវាបាល់ទិក កងនាវាចរ Caspian ក៏ដូចជាសមាជិកនៃកងកម្លាំងជើងទឹក ដែលដាក់ពង្រាយនៅ ក្នុងប្រទេសស៊ីរីផងដែរ ។កប៉ាល់មកពីកងនាវាចរសមុទ្រខ្មៅ បានអវត្តមានពីក្បួនដង្ហែរ ដោយសារតែនៅតែចូលរួមក្នុង ប្រតិបត្តិការសកម្មនៅក្នុងជម្លោះអ៊ុយក្រែន។ កងកម្លាំងយោធាសរុប ចំនួន១៥០០០នាក់ក៏ដូចជាកប៉ាល់ ជាង២០០គ្រឿងនៃកម្រិតផ្សេងៗ និង ជាងមួយរយគ្រឿង នៃសម្ភារៈយោធាផ្សេងទៀត បានចូលរួមក្នុងក្បួនដង្ហែ ខណៈដែលគេសង្កេតឃើញថា ក៏មានការចូលរួមពីសំណាក់នាវាចម្បាំងចិន ឥណ្ឌា និងអាល់ហ្សេរីផងដែរ។ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed