លោក ដូណាល់ ត្រាំ ដៀលគូប្រជែងរបស់ខ្លួន គឺលោកស្រីអនុប្រធានាធិបតី Kamala Harris ថាជា បុគ្គលដែលមាន IQ ទាប និងល្ងង់ដូចថ្ម

បរទេស ៖ អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋបច្ចុប្បន្ន លោក ដូណាល់ ត្រាំ បានអះអាងថា គូប្រជែងរបស់លោកគឺអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris គឺជា “បុគ្គលដែលមាន IQ (បញ្ញា) ទាប”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទ Bitcoin 2024 នៅទីក្រុង Nashville រដ្ឋ Tennessee កាលពីថ្ងៃសៅរ៍ លោក ដូណាល់ ត្រាំ បានហៅរូបិយប័ណ្ណគ្រីបតូថា ជា “ភាពអស្ចារ្យនៃបច្ចេកវិទ្យា” និង “អព្ភូតហេតុនៃកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលរបស់មនុស្ស” ។ អតីតប្រធានាធិបតីបានបន្តសរសើរសហគមន៍ Bitcoin ថា ជា “មនុស្សឆ្លាតណាស់ ” ហើយបានប្រើឱកាសនោះ ដើម្បីមើលងាយគូប្រជែង ការបោះឆ្នោតរបស់លោកថែមទៀត ដោយលោកបានប្រាប់ទស្សនិកជនរបស់លោកថា “បន្ទប់នេះអស្ចារ្យណាស់ ។ មនុស្សនៅក្នុងបន្ទប់នេះ … Continue reading លោក ដូណាល់ ត្រាំ ដៀលគូប្រជែងរបស់ខ្លួន គឺលោកស្រីអនុប្រធានាធិបតី Kamala Harris ថាជា បុគ្គលដែលមាន IQ ទាប និងល្ងង់ដូចថ្ម