លោក ដូណាល់ ត្រាំ ចោទអនុប្រធានាធិបតីអាមេរិក Kamala Harris នឹងនាំមកនូវសង្គ្រាមលោកលើកទី៣ បើសិនលោកស្រីឈ្នះឆ្នោត

បរទេស ៖ អតីតប្រធានាធិបតី និងបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានអះអាងថា ប្រសិនបើលោកស្រី Kamala Harris ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក នោះ “សង្រ្គាមធំ” នៅមជ្ឈិមបូព៌ា និង “ប្រហែលជាសង្រ្គាមលោកលើកទីបី” នឹងផ្ទុះ ។ លោក ដូណាល់ ត្រាំ បានចោទលោកស្រី Harris និងប្រធានាធិបតី Joe Biden ម្តងហើយម្តងទៀតថា បានអូសសហរដ្ឋអាមេរិកឆ្ពោះទៅរកជម្លោះជាសកល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅមុនកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅថ្ងៃសុក្រ លោក ត្រាំ បានប្តេជ្ញាថា សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ នឹង “ត្រូវដំណោះស្រាយឆាប់រហ័ស” ប្រសិនបើលោកត្រលប់ទៅសេតវិមានវិញ (ឡើងជាប្រធានាធិបតីអាមេរិកជាថ្មី)។ លោកបានបន្តថា៖ «ប្រសិនបើយើងមិនធ្វើទេ អ្នកនឹងបញ្ចប់ដោយសង្គ្រាមធំៗនៅមជ្ឈិមបូព៌ា “ហើយប្រហែលជាសង្រ្គាមលោកលើកទីបី។ អ្នកខិតទៅជិតសង្រ្គាមលោកលើកទីបីឥឡូវនេះជាងពេលណាទាំងអស់ ចាប់តាំងពីសង្រ្គាមលោកលើកទីពីរ។ យើងមិនដែលកៀកនឹងសង្គ្រាមយ៉ាងនេះពេកទេ … Continue reading លោក ដូណាល់ ត្រាំ ចោទអនុប្រធានាធិបតីអាមេរិក Kamala Harris នឹងនាំមកនូវសង្គ្រាមលោកលើកទី៣ បើសិនលោកស្រីឈ្នះឆ្នោត