ប្រធានាធិបតីវេណេស៊ុយអេឡា លោក Maduro យកជ័យជំនះអាណត្តទី៣ របស់ខ្លួន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Nicolas Maduro បានឈ្នះការបោះឆ្នោតប្រធានាធិបតី របស់ប្រទេសវេណេស៊ុយអេឡា ហើយភ្លាមៗមេដឹកនាំ​រុស្ស៊ី​និង​ចិន​បាន​អបអរសាទរ​ប្រមុខរដ្ឋរូបនេះ​ក្នុងការ​ ទទួលបាន​ការដឹកនាំអាណត្តិ​ទី​បីរបស់ខ្លួន​។ ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាCNEលោក Elvis Amoroso បានប្រកាសភ្លាមៗបន្ទាប់ពី ពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃអាទិត្យថា ជាមួយនឹងសម្លេងឆ្នោតគាំទ្រដល់ទៅ ៨០ភាគរយ នៃសន្លឹកឆ្នោតត្រូវបានរាប់ លោក Maduro ទទួលបានសម្លេងឆ្នោតច្រើនជាង ៥១ភាគរយបើធៀបនឹង ៤៤ភាគរយ សម្រាប់គូប្រជែងសំខាន់របស់គាត់គឺ Edmundo Gonzales ។ ថ្លែងទៅកាន់អ្នកគាំទ្រនៅទីក្រុង Caracas លោក Maduro បានពិពណ៌នាអំពីជ័យជម្នះរបស់គាត់ថាជា ជ័យជំនះនៃសន្តិភាព និងស្ថិរភាព។ គណបក្សប្រឆាំងវេណេស៊ុយអេឡា បានជំទាស់យ៉ាងខ្លាំងក្លាចំពោះលទ្ធផលនេះ ដោយអះអាងថា ច្បាប់បោះឆ្នោតត្រូវបានរំលោភបំពាន ហើយ Gonzales ក៏បានអះអាងពីជ័យជម្នះផងដែរ។ មេដឹកនាំគណបក្សប្រឆាំង Marina Corina Machado ដែលត្រូវបានរារាំងដោយតុលាការ ពីការឈរឈ្មោះសម្រាប់តំណែង ជុំវិញការចោទប្រកាន់ទាក់ទងនឹង អំពើពុករលួយបានច្រានចោល ជ័យជម្នះរបស់លោក Maduro ដោយអះអាងថា៖ យើងទេដែលបានឈ្នះ ហើយពិភពលោកទាំងមូលដឹងវារួចមកហើយ។ … Continue reading ប្រធានាធិបតីវេណេស៊ុយអេឡា លោក Maduro យកជ័យជំនះអាណត្តទី៣ របស់ខ្លួន