Update: មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់

បរទេស៖ មេដឹកនាំក្រុមហាម៉ាស់ គឺលោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធនេះ។ នេះបើតាមក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងកងឆ្មាំបដិវត្តន៍ឥស្សរជនរបស់អ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ៊ីស្លាមបាននាំគ្នាកាន់ទុក្ខចំពោះការស្លាប់របស់លោក Haniyeh ដែលវាបាននិយាយថា ត្រូវបានសម្លាប់នៅក្នុង “ការវាយឆ្មក់របស់ Zionist ដែលបានក្បត់លើគេហដ្ឋានរបស់គាត់ក្នុងទីក្រុង Tehran” ។ លោក Hanieh បានចូលរួមពិធីស្បថរបស់ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់កាលពីថ្ងៃអង្គារ។ ឆ្មាំបដិវត្តន៍បាននិយាយថា “នៅព្រឹកព្រលឹមនេះ លំនៅដ្ឋានរបស់ Ismail Haniyeh ក្នុងទីក្រុង Tehran ត្រូវបានវាយប្រហារ ដែលបណ្តាលឱ្យគាត់ និងឆ្មាំអង្គរក្សម្នាក់របស់គាត់ស្លាប់។ មូលហេតុគឺស្ថិតនៅក្រោមការស៊ើបអង្កេត ហើយនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ” ៕ ប្រែសម្រួលៈ ណៃ តុលា