តុលាការថៃ ផ្តន្ទាទោសសកម្មជន នយោបាយមួយរូប អាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ២ឆ្នាំ ករណីប្រមាថព្រះមហាក្សត្រ
បរទេស៖ សកម្មជននយោបាយ គឺលោក Parit “Penguin” Chiwarak នៅថ្ងៃពុធនេះ គឺត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ នៅក្នុងឆ្នាំ២០២១ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំបូងឡើយ តុលាការព្រហ្មទណ្ឌ បានសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគាររយៈពេល ៣ ឆ្នាំ បន្ទាប់មកបន្ថយមកត្រឹម ២ ឆ្នាំ ដោយសារគាត់បានផ្តល់ សក្ខីកម្មដ៏មានប្រយោជន៍ ក្នុងសំណុំរឿង។ សេចក្តីសម្រេចត្រូវបានធ្វើឡើង ដោយកំបាំងមុខ។ Parit អាយុ ២៦ ឆ្នាំបានខកខានក្នុងការបង្ហាញខ្លួននៅតុលាការចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា។ ចៅក្រមបានចេញដីកាចាប់ខ្លួន ហើយលក្ខន្តិកៈនៃការកំណត់ក្នុងករណីនេះមានរយៈពេល ១០ ឆ្នាំ។ លោក Parit ត្រូវបានចោទប្រកាន់ជុំវិញការបញ្ចេញមតិ លើទំព័រហ្វេសប៊ុករបស់លោកពីថ្ងៃទី ២៨ ខែកក្កដា ដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១។ ថ្ងៃទី ២៨ … Continue reading តុលាការថៃ ផ្តន្ទាទោសសកម្មជន នយោបាយមួយរូប អាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ២ឆ្នាំ ករណីប្រមាថព្រះមហាក្សត្រ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed