ហ្សឺណែវ ៖ អ្នកជំងឺចំនួន៨០នាក់ ដែលឈឺ និងត្រូវរបួសធ្ងន់ធ្ងរ ពីតំបន់ហ្គាហ្សា ត្រូវបានជម្លៀសទៅកាន់ទីក្រុង Abu Dhabi កាលពីថ្ងៃអង្គារ ដើម្បីទទួលការថែទាំ វេជ្ជសាស្រ្តឯកទេស ក្នុងប្រតិបត្តិការរួមគ្នា ទ្រង់ទ្រាយធំ ។ គួរបញ្ជាក់ថា ការជម្លៀសសម្រាប់តម្រូវការខាងវេជ្ជសាស្រ្តនេះ ស្ថិតក្រោមសម្របសម្រួលដោយអង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) ក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលអារ៉ាប់រួម និងដៃគូផ្សេងទៀត គឺជាប្រតិបត្តិការដ៏ធំបំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ។ អ្នកជំងឺដែលរួមមានកុមារចំនួន៣៥នាក់ និងមនុស្សពេញវ័យ៥០នាក់ត្រូវបានដឹកជញ្ជូនពីតំបន់ហ្គាហ្សាតាមច្រក Kerem Shalom ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Ramon របស់ប្រទេសអ៊ីស្រាអ៊ែល។ លោក Hanan Balkhy នាយកប្រចាំ តំបន់របស់អង្គការ WHO សម្រាប់តំបន់មេឌីទែរ៉ាណេភាគខាងកើត បានសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់សហភាពអារ៉ាប់រួម ហៅកាត់ UAE ដោយបានលើកឡើងថា “ខ្ញុំដឹងគុណយ៉ាងក្រៃលែងបំផុតចំពោះ UAE សម្រាប់ការជម្លៀសអ្នកជំងឺដែលឈឺ និងត្រូវរបួសធ្ងន់ធ្ងរចេញពីតំបន់ហ្គាហ្សា និងផ្តល់ការថែទាំសុខភាពដល់ពួកគេ” ។ សម្រាប់ប្រតិបត្តិការនេះដែរ គឺបានគូសបញ្ជាក់អំពីវិបត្តិថែទាំសុខភាព ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា ដែលលទ្ធភាពទទួល បានការថែទាំវេជ្ជសាស្រ្ត … Continue reading Update៖ អ្នកជំងឺចំនួន៨៥នាក់ បង្ខំចិត្តជម្លៀសខ្លួនចេញ ពីមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា ដើម្បីស្វែងការជួយសង្គ្រោះជីវិត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed