Update ៖ រុស្ស៊ី អះអាងថា យន្តហោះទម្លាក់គ្រាប់បែក ២គ្រឿង របស់ខ្លួនហោះនៅដែន អព្យាក្រិត្យនៃ ដែនទឹកជប៉ុន
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃអង្គារ យន្តហោះទម្លាក់គ្រាប់បែ កយុទ្ធសាស្ត្រ Tu-95MS របស់ប្រទេសរុស្ស៊ី ចំនួន២គ្រឿង បានធ្វើការហោះហើរ តាមកាលវិភាគ នៅលើដែនទឹកអព្យាក្រឹត នៃសមុទ្រជប៉ុន ។ ក្រសួងការពារជាតិ បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក ត្រូវបានអមដោយយន្តហោះចម្បាំង Su-35S និងយន្តហោះ Su-30SM នៅក្នុងអំឡុងពេលធ្វើការហោះហើរ ដែលមានរយៈពេលជាង១០ម៉ោង។ ក្រសួងខាងលើបានឲ្យដឹងទៀតថា “ការហោះហើរនេះ ត្រូវបានធ្វើឡើង ដោយអនុលោម តាមច្បាប់អន្តរជាតិ សម្រាប់ការប្រើប្រាស់ដែនអាកាស” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed