តុលាការថៃ បដិសេធសំណើរបស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តី ដែលស្នើសុំទៅព្យាបាល ជំងឺនៅទីក្រុងឌូបៃ
បរទេស ៖ តុលាការរបស់ថៃ កាលពីថ្ងៃពុធបានបដិសេធ ការអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រាចាកចេញទៅទីក្រុងឌូបៃ សម្រាប់ការ ព្យាបាលផ្នែកវេជ្ជសាស្រ្ត ដែលនេះគឺមានរយៈ ពេលត្រឹមតែបីសប្តាហ៍មុន ពេលសវនាការលើកដំបូងនៅក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមប្រភពមួយដែល បាននិយាយថា លោក ថាក់ស៊ីន បានដាក់សំណើកាលពីថ្ងៃសៅរ៍ ដោយសុំការអនុញ្ញាត ឱ្យចាកចេញពីប្រទេស ហើយស្នាក់នៅក្នុងទីក្រុងឌូបៃ ពីថ្ងៃទី ១ ដល់ទី ១៦ ខែសីហា។ លោក ថាក់ស៊ីន ត្រូវបានតុលាការចោទ ប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងឧក្រិដ្ឋកម្មកុំព្យូទ័រ ជុំវិញការអត្ថាធិប្បាយ ដែលលោកបានធ្វើអំឡុងពេលសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១៥។ លោកត្រូវឡើងតុលាការនៅថ្ងៃទី១៩ សីហា សម្រាប់សវនាការលើកទី១ ការពិនិត្យភស្តុតាង និងបញ្ជីសាក្សី។ លោក ថាក់ស៊ីន បាននិយាយថា គាត់ចង់ទៅជួបគ្រូពេទ្យនៅទីក្រុងឌូបៃ ដែលបានព្យាបាលគាត់សម្រាប់ជំងឺរលាកសួតរ៉ាំរ៉ៃ ជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង និងដុំសាច់ក្នុងទីក្រុងឌូបៃ នៅថ្ងៃទី២ … Continue reading តុលាការថៃ បដិសេធសំណើរបស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តី ដែលស្នើសុំទៅព្យាបាល ជំងឺនៅទីក្រុងឌូបៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed