អ៊ីរ៉ង់ ចោទអាមេរិក ថា ជាអ្នកសមគំនិត ក្នុងការធ្វើឃាតមេដឹកនាំ ក្រុមហាម៉ាស
បរទេស៖ ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកត្រូវទទួលខុសត្រូវមួយផ្នែកចំពោះការសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ គឺលោក Ismail Haniyeh ។ ប្រធានចលនាប៉ាឡេស្ទីនត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារដោយកាំជ្រួចលើគេហដ្ឋានរបស់លោកក្នុងក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការបរទេសអ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលថាបានធ្វើការវាយប្រហារដោយមីស៊ីលដោយហៅវាជាផ្នែកមួយនៃរដ្ឋជ្វីហ្វតាមប្រមាញ់មេដឹកនាំប៉ាឡេស្ទីន និងជា “អំពើភេរវកម្ម” សំដៅលើ “អធិបតេយ្យភាព និងបូរណភាពទឹកដី” របស់អ៊ីរ៉ង់។ លោក Haniyeh ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមការឡើងកាន់តំណែងប្រធានាធិបតីថ្មីរបស់ប្រទេសនេះ គឺលោក Masoud Pezeshkian។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា ទីក្រុងតេអេរ៉ង់រក្សាសិទ្ធិក្នុងការឆ្លើយតបដោយសមរម្យចំពោះសកម្មភាពដ៏គឃ្លើននេះ។ សេចក្តីថ្លែងការណ៍បានសរសេរថា “សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ សង្កត់ធ្ងន់លើការទទួលខុសត្រូវរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកគាំទ្រ និងជាអ្នកសមគំនិត” របស់អ៊ីស្រាអែល រួមទាំងនៅក្នុង “ការប្រព្រឹត្តអំពើភេរវកម្មដ៏សាហាវនេះ” ។ យោងតាមទីក្រុងតេអេរ៉ង់, អ៊ីស្រាអែលស្វែងរកអស្ថិរភាពនៅមជ្ឈិមបូព៌ា ហើយការវាយប្រហារកាលពីថ្ងៃពុធ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។ យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានបដិសេធរាល់តួនាទីក្នុងឧប្បត្តិហេតុនេះ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់បណ្តាញព័ត៌មាន CNA ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីថា … Continue reading អ៊ីរ៉ង់ ចោទអាមេរិក ថា ជាអ្នកសមគំនិត ក្នុងការធ្វើឃាតមេដឹកនាំ ក្រុមហាម៉ាស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed