បរទេស៖ យ៉ាងហោចណាស់គ្រាប់រ៉ុក្កែតចំនួន ៦០គ្រាប់ ត្រូវបានបាញ់ចេញពីភាគខាងត្បូងប្រទេសលីបង់ ឆ្ពោះទៅភាគខាងជើងប្រទេសអ៊ីស្រាអែល កាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារលើកដំបូងចាប់តាំងពីទីក្រុង Tel Aviv (អ៊ីស្រាអែល) បានធ្វើឃាតមេបញ្ជាការកំពូលក្រុមប្រដាប់អាវុធ ហេសបូឡា លោក Fuad Shukr កាលពីដើមសប្តាហ៍នេះក្នុងទីក្រុង Beirut។ យោងតាមគេហទំព័រ aa.com ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល KAN បានផ្សាយថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់ឆ្ពោះទៅកាន់តំបន់ Western Galilee ដោយក្នុងនោះ ១៥គ្រាប់ត្រូវបានស្ទាក់ចាប់។ សេចក្តីថ្លែងការណ៍របស់ កងទ័ពអ៊ីស្រាអែលបាននិយាយថា គ្រាប់រ៉ុក្កែតចំនួន៥គ្រាប់បានឆ្លងពីប្រទេសលីបង់ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដែលមួយចំនួនត្រូវបានស្ទាក់ចាប់ ហើយនៅសល់បានធ្លាក់នៅតំបន់បើកចំហ និងគ្មានការរងរបួសត្រូវបានគេរាយការណ៍នោះទេ។ ក្រុមប្រដាប់អាវុធ ហេសបូឡា មិនបានធ្វើអត្ថាធិប្បាយ ជុំវិញហេតុការណ៍នេះទេ។ មុននេះ វិទ្យុកងទ័ពអ៊ីស្រាអែល បានបញ្ជាក់ពីការបាញ់សំដៅទៅតំបន់ Western Galilee។ សូមជម្រាបថា យ៉ាងហោចណាស់មនុស្ស ៧ នាក់រួមទាំងកុមារពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារនៅទីក្រុងបេរូត ប្រទេសលីបង់ ដែលបានសម្លាប់លោក Shukr មេបញ្ជាការកំពូលក្រុមប្រដាប់អាវុធ … Continue reading គ្រាប់រ៉ុក្កែត ៦០គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ចូលអ៊ីស្រាអែល បន្ទាប់ពីការធ្វើឃាតមេទ័ពកំពូលក្រុម ហេសបូឡា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed