តាកែវ៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានធ្វើការណែនាំដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសសមត្ថកិច្ច ដែលឈរជើងនៅតាមព្រំដែន ត្រូវតែធ្វើការទប់ស្កាត់ឲ្យខានតែបាន ចំពោះការលួចនាំចូលសាច់បង្កកខូចគុណភាព ចូលមកកម្ពុជាតាមច្រកព្រំដែននានា របស់ខេត្តតាកែវ។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃ៦ សីហា លោក វ៉ី សំណាង បានថ្លែងថា «បើយើងមិនទប់ស្កាត់សាច់បង្កកខូចគុណភាព ហើយបន្តឲ្យនាំចូលមកកាន់ទីផ្សារ ប្រទេសកម្ពុជាយើង អ្នកដែលរងគ្រោះធ្ងន់ធ្ងរបំផុត គឺប្រជាពលរដ្ឋកម្ពុជាយើង ព្រោះពួកគាត់ជាអ្នកទិញយកមក ទទួលទានសាច់ខូចគុណភាពនេះ ហើយវានឹងធ្វើឲ្យពួកគាត់កើតជំងឺផ្សេងៗ ដែលនឹងត្រូវចំណាយថវិកាជាច្រើន ក្នុងការព្យាបាលជំងឺរបស់ពួកគាត់»។ អភិបាលខេត្តបន្តថា កន្លងមកសមត្ថកិច្ចឈរជើងតាមព្រំដែន រួមនឹងមន្ត្រីជំនាញបានធ្វើការទប់ស្កាត់ និងចាប់បានសាច់បង្កកខូចគុណភាពមួយចំនួន ដែលនាំចូលពីប្រទេសជិតខាង យកទៅដុតបំផ្លាញចោល ក៏ប៉ុន្តែនៅតែមានក្រុមឈ្មួញខិលខូចមួយចំនួន បានបន្តលួចនាំចូលដោយខុសច្បាប់ទៀត ដូច្នេះបញ្ហានេះ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួន ក្រុមឈ្មួញខិលខូចទាំងអស់នោះ យកមកកាត់ទោសទៅតាមច្បាប់ ដើម្បីកុំឲ្យពួកគេបន្តធ្វើសកម្មភាព ខុសច្បាប់នេះតទៅទៀត។ ក្នុងឱកាសនោះ អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ អភិបាល ក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ការចែកចាយ និងជួញដូរគ្រឿងញៀន … Continue reading លោក វ៉ី សំណាង បញ្ជាឲ្យកម្លាំងជំនាញធ្វើការបង្ក្រាប ការនាំសាច់បង្កកខុសច្បាប់ចូលកម្ពុជា តាមច្រកខេត្តតាកែវ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed