លោក Biden ចេញមកផ្តល់បទសំភាស អំពីមូលហេតុនៃការដកខ្លួន ចេញពីការបោះឆ្នោត
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះប្រធានាធិបតីអាមេរិកលោក Joe Biden និយាយថា លោកបានសម្រេចចិត្តបោះបង់ ការប្រកួតប្រជែងការបោះឆ្នោតឡើងវិញរបស់លោក ដោយសារតែលោកបារម្ភថា ការប្រយុទ្ធផ្ទៃក្នុងលើបេក្ខភាព របស់លោកនឹងក្លាយជាការរំខាន ពិតប្រាកដសម្រាប់គណបក្សប្រជាធិបតេយ្យ ហើយថាអាទិភាពខ្ពស់បំផុត របស់លោកគឺការផ្តួលលោក Donald Trump នៅក្នុងខែវិច្ឆិកា។ នៅក្នុងបទសម្ភាសន៍លើកដំបូង របស់គាត់ចាប់តាំងពីការសម្រេចចិត្តលាលែង ចេញពីបេក្ខភាពអាណត្តិថ្មីនោះ លោក Biden អាយុ៨១ ឆ្នាំបាននិយាយថាគាត់ មិនមានបញ្ហាធ្ងន់ធ្ងរ ជាមួយសុខភាពរបស់គាត់នោះទេ។ យ៉ាងណាក្តីលោកបានស្តីបន្ទោស អំពីការជជែកដេញដោលមិនល្អរបស់គាត់ កាលពីលើកមុនដោយសារតែវាជាករណី ដែលលោកពិតជាឈឺនៅពេលនោះប៉ុណ្ណោះ ហើយបានបំបាត់ក្តីបារម្ភអំពីអាយុ និងបញ្ហាផ្លូវចិត្តរបស់គាត់រួចរាល់ ហើយផងដែរនៅពេលក្រោយមក។ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះក៏បានសន្យាថា នឹងធ្វើយុទ្ធនាការគាំទ្រសម្រាប់បេក្ខភាពលោកស្រី Kamala Harris ដោយនិយាយថាគាត់នឹងធ្វើអ្វីគ្រប់យ៉ាង ដែលអនុប្រធានរបស់គាត់ គិតថាខ្ញុំអាចធ្វើបានដើម្បី ជួយគាត់ឲ្យបានច្រើនបំផុត។ លោក Joe Biden បានប្រាប់ទូរទស្សន៍ CBS News ថា៖យើងដាច់ខាតត្រូវតែ យើងត្រូវ យើងយកឈ្នះ Trumpឲ្យបាន៕ ប្រែសម្រួល៖ ស៊ុន លី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed