វៀតណាម និងហ្វីលីពីន នឹងធ្វើសមយុទ្ធរួមគ្នា នៅសមុទ្រចិនខាងត្បូង ដើម្បីទប់ទល់នឹងការ ឈ្លានពានរបស់ទីក្រុងប៉េកាំង

បរទេស ៖ សមយុទ្ធរួមគ្នារបស់ទីក្រុងហាណូយ ជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង និងការខិតខំប្រឹងប្រែង ដើម្បីកំណត់ និងរក្សាព្រំដែនទឹក ជាមួយប្រទេសជិតខាងអាស៊ីអាគ្នេយ៍ គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការឈ្លានពាន របស់ទីក្រុងប៉េកាំង នៅក្នុងដែនទឹក ដែលមានការប្រកួតប្រជែង យ៉ាងក្តៅគគុក, នេះបើយោងតាមក្រុមអ្នកវិភាគ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កប៉ាល់ឆ្មាំឆ្នេរសមុទ្រ វៀតណាម បានមកដល់ទីក្រុង ម៉ានីល ហើយកាលពីថ្ងៃទី ៥ ខែសីហា សម្រាប់ដំណើរទស្សនកិច្ច ប្រកបដោយសុច្ឆន្ទៈរយៈពេល ៤ ថ្ងៃ និងដើម្បីធ្វើសមយុទ្ធរួមគ្នា នៅសមុទ្រចិនខាងត្បូង ។ លោក Ray Powell នាយកមជ្ឈមណ្ឌល Gordian Knot នៃសកលវិទ្យាល័យ Stanford បាននិយាយថា ទោះបីជាប្រទេសទាំងពីរ មានជម្លោះទឹកដីនៅ ក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវពាណិជ្ជកម្ម និងសន្តិសុខ ដ៏សំខាន់ក៏ដោយ វាជាផលប្រយោជន៍ របស់ប្រទេសទាំងពីរក្នុង ការធ្វើការជាមួយគ្នា ។ … Continue reading វៀតណាម និងហ្វីលីពីន នឹងធ្វើសមយុទ្ធរួមគ្នា នៅសមុទ្រចិនខាងត្បូង ដើម្បីទប់ទល់នឹងការ ឈ្លានពានរបស់ទីក្រុងប៉េកាំង