លោក Putin៖ មិនមានអ្វីដែលត្រូវពិភាក្សា ជាមួយនឹងក្រុងគៀវឡើយ ក្រោយការវាយប្រហារលើជនស៊ីវិល
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រាល់ការចរចាសន្តិភាពជាមួយអ៊ុយក្រែន គឺមិនអាចទៅរួចនោះទេ ដរាបណាពួកគេនៅតែបន្តធ្វើការ វាយប្រហារមកលើប្រជាជនស៊ីវិល និងគំរាមកំហែងរោងចក្រ ថាមពលនុយក្លេអ៊ែរនោះ។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយ មន្ត្រីជាន់ខ្ពស់កាលពីថ្ងៃចន្ទ លោក Putin បានលើកឡើងពីការលុកលុយ របស់អ៊ុយក្រែននាពេលថ្មីៗនេះ នៅក្នុងតំបន់ព្រំដែននៃទីក្រុង Kursk ក៏ដូចជាការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក ដែលបានបំផ្លាញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye របស់រុស្ស៊ី។ លោកបានស្នើថា សកម្មភាពថ្មីៗបំផុតរបស់អ៊ុយក្រែន បង្ហាញពីមូលហេតុដែលខ្លួនបាន បដិសេធក្នុងការពិនិត្យផែនការ ដើម្បីដោះស្រាយជម្លោះដោយ ផ្អែកលើសំណើរបស់រុស្ស៊ី ឬផែនទីបង្ហាញផ្លូវដែលបង្ហាញដោយភាគីអព្យាក្រឹត។ លោក Putin បាននិយាយបន្តទៀតថា គោលដៅសំខាន់មួយរបស់ទីក្រុងគៀវនៅ Kursk គឺបង្វែរការយកចិត្តទុកដាក់ពី Donbass ជាកន្លែងដែលកងកម្លាំងរុស្ស៊ីបាននិងកំពុង ទទួលបានការគ្រប់គ្រងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។ គោលដៅចម្បងរបស់ ទីក្រុងមូស្គូក្នុងដំណាក់កាលនេះ គឺត្រូវធ្វើយ៉ាងណាឲ្យមានការដកទ័ព និងកម្លាំងយោធាអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ីវិញហើយលោក Putin បានបន្តទៀតថា៖ សត្រូវនឹងទទួលការឆ្លើយតបដ៏សក្តិសម។ គោលដៅទាំងអស់របស់យើងនឹង ត្រូវបានសម្រេចដោយមិនសង្ស័យឡើយ៕ … Continue reading លោក Putin៖ មិនមានអ្វីដែលត្រូវពិភាក្សា ជាមួយនឹងក្រុងគៀវឡើយ ក្រោយការវាយប្រហារលើជនស៊ីវិល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed