បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham បានអំពាវនាវឱ្យអ្នកបើកយន្តហោះ លោកខាងលិចមកចូលរួម ប្រយុទ្ធដើម្បីសេរីភាពជាមួយនឹង យោធានៃប្រទេសអ៊ុយក្រែន រហូតដល់ទីក្រុងគៀវអាចបណ្តុះបណ្តាល អ្នកបើកយន្តហោះរបស់ខ្លួនបាន។ ប្រភពដដែលបានសរសេរទៀតថា ខណៈពេលដែលយន្តហោះចម្បាំង F-16 ផលិតដោយអាមេរិក បានចាប់ផ្តើមមកដល់អ៊ុយក្រែន ប៉ុន្តែបច្ចុប្បន្នមិនមានអ្នកបើកយន្តហោះ គ្រប់គ្រាន់ដើម្បីហោះហើរយន្តហោះ ទំនើបទាំងនោះនៅឡើយទេ។ លោក Graham បានប្រកាសក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Kiev កាលពីថ្ងៃចន្ទថា៖ ប្រសិនបើអ្នកជាអ្នកបើកយន្តហោះ F-16 ដែលចូលនិវត្តន៍ ហើយអ្នកកំពុងស្វែងរកការប្រយុទ្ធដើម្បីសេរីភាព ពួកគេនឹងជួលអ្នកនៅទីនេះ ។ លោកបន្តថា ពួកគេនឹងពិនិត្យមើលទូទាំងប្រទេស ជាសមាជិកណាតូទាំងអស់សម្រាប់តួនាទី អ្នកបើកយន្តហោះចម្បាំងដែលបាន ចូលនិវត្តន៍ដែលមានឆន្ទៈ មកជួយពួកគេរហូតដល់ពួកគេអាចទទួលបានការបណ្តុះបណ្តាល ពីឡុតរបស់ពួកគេ។ គួរឲ្យដឹងដែរថាលោក Vladimir Zelensky មេដឹកនាំអ៊ុយក្រែនបាន បញ្ជាក់កាលពីដើមខែនេះថា យន្តហោះ F-16 ក្រុមទីមួយបានមកដល់ប្រទេសហើយ ហើយត្រូវបានអ្នកបើកយន្តហោះអ៊ុយក្រែន ទទួលរួចរាល់ហើយដែរ។ ទោះបីជាយ៉ាងណាក្តីលោក Zelensky មិនបានបញ្ជាក់ថាមានយន្តហោះ ប៉ុន្មានគ្រឿងបានមកដល់ទេ ហើយយន្តហោះចម្បាំង ដែលផលិតដោយអាមេរិក មិនទាន់ត្រូវបានគេប្រទះឃើញក្នុងការប្រយុទ្ធនោះនៅឡើយដែរ … Continue reading សមាជិកសភាអាមេរិក អំពាវនាវឲ្យបណ្តាពីឡុត បើកយន្តហោះចម្បាំង របស់បណ្តាសមាជិកណាតូ ចូលរួមប្រយុទ្ធជាមួយនឹងអ៊ុយក្រែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed