បរទេស៖ វិស័យកសិកម្មរបស់ប្រទេសចិនត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនសម្រាប់ការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ។ យោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីចិន លោក Liu Guozhong បាននិយាយនៅថ្ងៃអង្គារដោយបានប្តេជ្ញាគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតដើម្បីស្តារទិន្នផលឡើងវិញបន្ទាប់ពីទឹកជំនន់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Liu បានអំពាវនាវឱ្យពង្រឹងការត្រួតពិនិត្យស្ថានភាពទឹកភ្លៀង ដើម្បីផ្តល់ការព្រមានជាមុន និងបង្កើនសមត្ថភាពការពារប្រឆាំងនឹងគ្រោះមហន្តរាយទឹក និងគ្រោះរាំងស្ងួតនៅក្នុងគម្រោងអភិរក្សទឹកសំខាន់ៗនៅក្នុងខេត្តភាគឦសានរបស់ប្រទេសចិន។ ស៊ិនហួបានផ្សាយថា ការអត្ថាធិប្បាយរបស់លោក Liu បានធ្វើឡើង ខណៈដែលលោកធ្វើដំណើរស៊ើបអង្កេតនៅក្នុងខេត្ត Liaoning និង Jilin នៅភាគឦសានប្រទេសចិន។ ទន្លេចំនួនប្រាំបីនៅក្នុងខេត្ត Liaoning, Jilin, Heilongjiang និងតំបន់នៃម៉ុងហ្គោលីខាងក្នុង និង Xinjiang រួមជាមួយនឹងតំបន់ផ្សេងទៀតបានជួបប្រទះទឹកជំនន់លើសពីកម្រិតប្រកាសអាសន្នកាលពីថ្ងៃទី១៣ ខែសីហា, នេះតាមទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ដោយដកស្រង់សម្តីក្រសួងធនធានទឹករបស់ប្រទេសចិន។ ភ្លៀងធ្លាក់ខ្លាំងក្នុងខែកក្កដា បានហក់មកលើតំបន់ដ៏ធំដូចជាអាង Sichuan ទន្លេលឿង ទន្លេ Huai និងផ្នែកខ្លះនៃវាលទំនាបប្រទេសចិនខាងជើង ដោយបំបែកកំណត់ត្រាទឹកភ្លៀងនៅស្ថានីយ៍អាកាសធាតុចំនួន ៣៣ ក្នុងខេត្ត Henan, … Continue reading ប្រទេសចិន រងការខាតបង់សេដ្ឋកិច្ចចំនួន ១០,១ពាន់លានដុល្លារ ពីគ្រោះមហន្តរាយធម្មជាតិកាលពី ខែកក្កដា ខណៈរដ្ឋាភិបាលប្តេជ្ញាគាំទ្រហិរញ្ញវត្ថុ ដើម្បីស្តារទិន្នផលកសិកម្មឡើងវិញ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed