បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត The Times of India បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា ទីក្រុងញូវដែលីកំពុងធ្វើការលើ កិច្ចព្រមព្រៀងជាមួយទីក្រុងម៉ូស្គូ សម្រាប់ការផ្គត់ផ្គង់ថាមពលនុយក្លេអ៊ែរ និងសមាសធាតុស្នូលសម្រាប់អង្គភាព នាពេលខាងមុខនៃរោងចក្រថាមពលនុយក្លេអ៊ែរ Kudankulam ។ ប្រភពដដែលនេះក៏បានអះអាងទៀតដែរថា កិច្ចព្រមព្រៀងនេះត្រូវបានប៉ាន់ប្រមាណថា មានទំហំប្រមាណជា ១០៥ពាន់លានរូពី ឬត្រូវជា១,២ ពាន់លានដុល្លារ ។ Kudankulam NPP ដែលកំពុងត្រូវបានសាងសង់ឡើង ដោយមានជំនួយពីប្រទេសរុស្ស៊ី បច្ចុប្បន្នមានអង្គភាពប្រតិបត្តិការចំនួនពីរ ដែលនីមួយៗមានថាមពល ១,០០០ មេហ្គាវ៉ាត់ និងជាអ្នកផ្គត់ផ្គង់ថាមពលដ៏សំខាន់សម្រាប់រដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា និងរដ្ឋផ្សេងៗទៀត។ ម៉ាស៊ីនចំនួនពីរដំបូងរបស់រោងចក្រ បានដំណើរការក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៦ខណៈដែលម៉ាស៊ីន យូនីតទី៣និងទី៤ កំពុងដំណើរការសាងសង់។ កិច្ចព្រមព្រៀងសម្រាប់ម៉ាស៊ីនទាំងពីរ ចុងក្រោយគឺ៥និង៦ ត្រូវបានចុះហត្ថលេខាកាលពីខែធ្នូឆ្នាំមុន នៅពេលដែលរដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar បានធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូ។ គួរឲ្យដឹងដែរថា នៅពេលសាងសង់រួចរាល់ រោងចក្រនេះនឹងក្លាយជារោងចក្រ ថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌា ដែលមានថាមពលដល់ទៅ៦,០០០មេហ្គាវ៉ាត់៕ ប្រែសម្រួល៖ … Continue reading ឥណ្ឌា កំពុងសម្លឹងមើលឳកាស ក្នុងការចុះកិច្ចព្រមព្រៀងទំហំ ១,២ពាន់លានដុល្លារ លើថាមពលនុយក្លេអ៊ែរ ជាមួយនឹងរុស្ស៊ី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed