អ៊ីស្រាអែល អះអាង​ថា កងទ័ពរបស់ខ្លួនបាន​សម្លាប់ ​ក្រុមសកម្មប្រយុទ្ធ​ប្រហែល ១០០​នាក់ ​នៅ​ទីក្រុង​រ៉ាហ្វា

ហ្គាហ្សា៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធប្រហែល ១០០នាក់ និងបានរកឃើញអាវុធ និងការលាក់ខ្លួននៅក្នុងតំបន់ Shabura នៃទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា។ អ្នកនាំពាក្យ IDF លោក Avichay Adraee បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ក្នុងប្រតិបត្តិការរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងកម្លាំងអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណ និងលុបបំបាត់សមាជិកប្រដាប់អាវុធ នៅក្នុងប្រតិបត្តិការច្បាស់លាស់មួយ។ លោក​បាន​កត់​សម្គាល់​ថា អគារ​ស្នាក់នៅ និង​កន្លែង​លាក់​ខ្លួន​របស់ក្រុមប្រដាប់អាវុធ ត្រូវ​បាន​រក​ឃើញ ហើយ​ត្រូវ​បាន​បំផ្លាញ​ជា​បន្ត​បន្ទាប់។ លើសពីនេះទៀត IDF បានប៉ះទង្គិចជាមួយក្រុមប្រដាប់អាវុធមួយផ្សេងទៀត ដែលត្រូវបានពង្រឹងនៅក្នុងផ្ទះល្វែងមួយកន្លែង ដែលជាលទ្ធផលនៅក្នុងការ លុបបំបាត់ពួកសកម្មប្រយុទ្ធ ហើយបន្ទាប់ពីការប៉ះទង្គិចគ្នា ទាហានអ៊ីស្រាអែល បានឆែកឆេរអគារ ដោយរកឃើញអាវុធ អាវកាក់ និងផ្លូវរូងក្រោមដី សម្រាប់ប្រតិបត្តិការវាយលុយផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ មិន​មាន​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​ក្រុម​ហាម៉ាស់ ឬ​ក្រុម​ប៉ាឡេស្ទីន​ផ្សេង​ទៀត​នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សាក្សីបានប្រាប់កាសែតស៊ីនហួថា IDF កំពុងបង្កើតតំបន់ការពារ និងធ្វើការជីកកកាយយ៉ាងទូលំទូលាយនៅតាមព្រំដែន ដោយលាតសន្ធឹងរហូតដល់ ១ គីឡូម៉ែត្រនៅខាងក្នុងទីក្រុងរ៉ាហ្វា ។ … Continue reading អ៊ីស្រាអែល អះអាង​ថា កងទ័ពរបស់ខ្លួនបាន​សម្លាប់ ​ក្រុមសកម្មប្រយុទ្ធ​ប្រហែល ១០០​នាក់ ​នៅ​ទីក្រុង​រ៉ាហ្វា