មូស្គូ៖ អភិបាលស្តីទីលោក Alexei Smirnov បានប្រកាសនៅលើបណ្តាញ Telegram ផ្លូវការរបស់លោកកាលពីថ្ងៃពុធថា ការជម្លៀសជាកាតព្វកិច្ចត្រូវបានបញ្ជាឱ្យមានការជម្លៀស សម្រាប់អ្នកស្រុកទាំងអស់នៃសង្កាត់ Glushkovsky ក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី។ លោក Smirnov បានលើកឡើងថា “ទីស្នាក់ការកណ្តាលប្រតិបត្តិការក្នុងតំបន់បានសម្រេចចិត្តផ្តល់សិទ្ធិឱ្យមានការជម្លៀសចេញពីស្រុក Glushkovsky ទាំងមូល នសតំបន់ខាងលើ” ។ ស្រុក Glushkovsky ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន មានទីក្រុងចំនួនពីរ និងភូមិចំនួន១១ ស្របពេលដែលកំពុងមានការវាយប្រហារទ្រង់ទ្រាយធំដោយអ៊ុយក្រែន។ នេះកើតឡើងបន្ទាប់ពីការប្រកាសមុននៃការជម្លៀសជាកាតព្វកិច្ចនៅក្នុងការតាំងទីលំនៅរបស់អ្នកស្រុក Glushkovo នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ភ្នាក់ងារអនុវត្តច្បាប់ អាជ្ញាធរមូលដ្ឋាន និងអ្នកស្ម័គ្រចិត្តមកពីមជ្ឈមណ្ឌល Kursk Patriot នឹងសម្របសម្រួលដំណើរការជម្លៀសចេញ សម្រាប់អុ្នកស្រុកក្នុងតំបន់ខាងលើនេះ៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed