កងរថក្រោះ របស់អង់គ្លេស កំពុងចូលរួម ប្រតិបត្តិការនៅ Kursk
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតSky News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាកងកម្លាំងអ៊ុយក្រែនកំពុងប្រើប្រាស់រថក្រោះប្រយុទ្ធដ៏សំខាន់របស់អង់គ្លេស Challenger 2 នៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានបរិច្ចាគរថក្រោះប្រយុទ្ធសំខាន់ៗចំនួន ១៤គ្រឿង និងបានលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតរបស់អង្គការណាតូក្នុងការផ្តល់អាវុធធុនធ្ងន់របស់ពួកគេ បន្ទាប់ពីការសម្រេចចិត្តនេះត្រូវបានប្រកាសនៅក្នុងខែមករា ឆ្នាំ២០២៣។ អង់គ្លេសបានបញ្ជូនទៅឲ្យកងពលតូចទ័ពអាកាសទី៨២របស់អ៊ុយក្រែន ប៉ុន្តែភាគច្រើនត្រូវបានរក្សាទុកនៅក្នុងបំរុង បន្ទាប់ពីមួយចំនួនត្រូវបានបំផ្លាញដោយយន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំរបស់រុស្ស៊ី កំឡុងពេលការប៉ុនប៉ងវាយលុករបស់ទីក្រុងគៀវ នៅចុងឆ្នាំនោះ។ អង្គភាពទី៨២គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពអ៊ុយក្រែនដែលបច្ចុប្បន្នចូលរួមក្នុងការលុកលុយចូលទៅក្នុងប្រទេសរុស្ស៊ី។ Sky News បាននិយាយថា កម្លាំងបេសកកម្មបានដាក់ពង្រាយរថក្រោះ Challenger 2 មួយចំនួន ដោយដកស្រង់ប្រភពអនាមិក។ ប្រភពដដែលក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីការប្រើរថពាសដែករបស់អង់គ្លេសលើដីរុស្ស៊ីទេ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed