មូស្គូ៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-22M3 របស់រុស្ស៊ីមួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ បានធ្លាក់នៅតំបន់ Cheremkhov នៃទីក្រុង Irkutsk នេះបើយោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះ។ ក្រសួងបានឲ្យដឹងថា ក្រុមអាកាសយានិកទាំងអស់អាចាកចេញពីយន្តហោះ និងចុះចតដោយគ្មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ដោយបន្ថែមថា ព័ត៌មានបឋមបង្ហាញថា គ្រោះថ្នាក់នេះគឺដោយសារបញ្ហាបច្ចេកទេស។ ក្រសួងបានបញ្ជាក់ឲ្យដឹងទៀតថា ការធ្លាក់យន្តហោះនេះមិនបានបណ្តាលឲ្យមានមនុស្សរងរបួស ឬខូចខាតទ្រព្យសម្បត្ដិនៅលើដីនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed