លោក Biden «បើកទូលាយ» ដើម្បីផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ដល់អ៊ុយក្រែន
បរទេស៖ សារពេ័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងរបស់មន្ត្រីក្នុងរដ្ឋបាល Bidenថា សេតវិមាន “បើកចំហ” ក្នុងការបញ្ជូនកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលអាចផ្តល់ឱ្យយន្តហោះចម្បាំង F-16 ដែលបានផ្ទេរពីមុនមកកាន់តែមាន សមត្ថភាពប្រយុទ្ធកាន់តែច្រើន នៅក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីដែលមិនបញ្ចេញឈ្មោះតាមសេចក្តីរាយការណ៍ បានប្រាប់ភ្នាក់ងារថា គ្មានការសម្រេចចិត្តចុងក្រោយណាមួយ ត្រូវបានធ្វើឡើងលើការបញ្ជូនកាំជ្រួច Joint Air-to-Surface Standoff Missile (JASSM) ប៉ុន្តែបច្ចុប្បន្នមន្ទីរបញ្ចកោណកំពុង “ធ្វើការតាមរយៈព័ត៌មានលម្អិត “។ បញ្ហាទាំងនោះត្រូវបានគេរាយការណ៍ថា រួមមានការពិនិត្យឡើងវិញ លើការផ្ទេរបច្ចេកវិទ្យារសើប និងការធានាឱ្យយន្តហោះរបស់អ៊ុយក្រែន អាចបាញ់មីស៊ីលដែលមានទម្ងន់ ២.៤០០ផោន ដែលផ្ទុកក្បាលគ្រាប់ទម្ងន់ ១.០០០ ផោន។ របាយការណ៍បាននិយាយថា បង្កើតឡើងដោយ Lockheed Martin, មីស៊ីល JASSM ត្រូវបានចែករំលែកជាមួយ “សម្ព័ន្ធមិត្តមួយចំនួនតូច” ប៉ុណ្ណោះ។ Politico បានសរសេរថា កាំជ្រួច … Continue reading លោក Biden «បើកទូលាយ» ដើម្បីផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ដល់អ៊ុយក្រែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed