វៀតណាម បំបែកកំណត់ត្រា នាំចេញបន្លែផ្លែឈើ មានកំណើនខ្ពស់បំផុតក្នុងឆ្នាំ២០២៤
ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានវៀតណាមបានរាយការណ៍ថា ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាម អាចឈានដល់កម្រិតខ្ពស់បំផុតចំនួន ៧ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយសារបរិបទដែលប្រទេសនេះ បានបន្តរាយការណ៍ពីកំណើនការ នាំចេញពីរខ្ទង់ នៃផលិតផលទាំងនោះ។ ប្រទេសអាស៊ីអាគ្នេយ៍រកបាន ៣,៨៣ពាន់លានដុល្លារពីការ នាំចេញផ្លែឈើ និងបន្លែក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ កើនឡើង ២៤,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមសមាគមផ្លែឈើ និងបន្លែវៀតណាម ។ ក្នុងចំណោមអ្នកនាំ ចូលបន្លែ និងផ្លែឈើធំបំផុត ទាំង ១០ របស់វៀតណាម ទីផ្សារចំនួនប្រាំបួន បានកត់ត្រាកំណើនពីរខ្ទង់ ក្នុងអំឡុងពេល ដែលបានលើកឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Dang Phuc Nguyen អគ្គលេខាធិការ សមាគមបានឲ្យដឹងថា តម្លៃនាំចេញបន្លែផ្លែឈើវៀតណាមមាននិន្នាការកើនឡើង។ បន្ថែមពីលើការរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន នៅក្នុងប្រទេសចិន ដែលជាទីផ្សារប្រពៃណី វៀតណាមក៏បានពង្រីកការនាំចេញ ទៅកាន់បណ្តាប្រទេសអាស៊ីឦសានផងដែរ ។ អាស៊ីឦសាន គឺជាទីផ្សារយុទ្ធសាស្ត្រ សម្រាប់បន្លែ និង ផ្លែឈើរបស់វៀតណាម។ លោក Nguyen … Continue reading វៀតណាម បំបែកកំណត់ត្រា នាំចេញបន្លែផ្លែឈើ មានកំណើនខ្ពស់បំផុតក្នុងឆ្នាំ២០២៤
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed