អាមេរិក គ្មានសិទ្ធិធ្វើអន្តរាគមន៍ ក្នុងបញ្ហាដែនសមុទ្រ រវាងចិន និងហ្វីលីពីននោះទេ
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការ បរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសមិនមែនភាគី នៃបញ្ហាសមុទ្រចិនខាងត្បូង មិនមានសិទ្ធិធ្វើអន្តរាគមន៍ ក្នុងបញ្ហាដែនសមុទ្ររវាងចិន និងហ្វីលីពីននោះទេ។ អ្នកនាំពាក្យលោក ម៉ៅ នីង បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន ជាទៀងទាត់មួយ ដើម្បីឆ្លើយតបទៅនឹង សំណួរទាក់ទងនឹងការរិះគន់ របស់សហរដ្ឋអាមេរិក ចំពោះសកម្មភាព របស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីការឈ្លានពាន ដោយគ្មានការអនុញ្ញាត របស់នាវាឆ្មាំឆ្នេរសមុទ្រ ហ្វីលីពីនពីរគ្រឿងចូលទៅក្នុងដែនទឹកក្បែរ Xianbin Jiao ក្នុងតំបន់ Nansha Qundao របស់ប្រទេសចិន កាលពីថ្ងៃចន្ទ។ លោកស្រី បានសង្កត់ធ្ងន់ថា ហ្វីលីពីន គឺ ជាប្រទេសដំបូងគេ ដែលបំពានសិទ្ធិរបស់ចិន ហើយចិន បានចាត់វិធានការ ស្របច្បាប់ ដើម្បីការពារអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ ដែលស្របច្បាប់របា់ខ្លួន។ លោកស្រីបានលើកឡើងថា សហរដ្ឋអាមេរិក មិនមែនជាភាគី នៃបញ្ហាសមុទ្រចិនខាងត្បូង គ្មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហា ដែនសមុទ្ររវាងចិន និងហ្វីលីពីន ហើយក៏មិនគួរប្រើសន្ធិសញ្ញា ការពារគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក … Continue reading អាមេរិក គ្មានសិទ្ធិធ្វើអន្តរាគមន៍ ក្នុងបញ្ហាដែនសមុទ្រ រវាងចិន និងហ្វីលីពីននោះទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed