មហាសេដ្ឋីអង់គ្លេស, កូនស្រី និងប្រធានក្រុមហ៊ុន Morgan Stanley International កំពុងបាត់ខ្លួន ក្រោយនាវាកំសាន្តទំនើប របស់ពួកគេបានលិច ដោយសារខ្យល់ព្យុះ

បរទេស ៖ សហគ្រិនបច្ចេកវិទ្យាជនជាតិអង់គ្លេសលោក Mike Lynch និងប្រធានក្រុមហ៊ុន Morgan Stanley International លោក Jonathan Bloomer ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនបន្ទាប់ពីនាវាកំសាន្តទំនើប របស់ពួកគេបានលិច នៅឆ្នេរសមុទ្រស៊ីស៊ីលីកាលពីថ្ងៃចន្ទ, នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមកាសែត The Guardian បានរាយការណ៍ ដោយដកស្រង់សម្តីប្រធានទីភ្នាក់ងារ ការពារស៊ីវិលរបស់កោះ ស៊ីស៊ីលីថា ទាំងលោក Bloomer, Lynch, កូនស្រីអាយុ ១៨ឆ្នាំរបស់គាត់ Hannah និងមេធាវី Chris Morvillo ស្ថិតក្នុងចំណោមមនុស្សប្រាំមួយនាក់ដែលនៅតែមិនទាន់មានដំណឹងគិតត្រឹមល្ងាចថ្ងៃចន្ទ។ នាវាទំនើបដែលពួកគេកំពុងធ្វើដំណើរ ជាប្រភេទនាវាជិះកំសាន្តប្រវែង ៥៦ម៉ែត្រ ហៅថា ‘Bayesian’ បានដឹកមនុស្សសរុបបានចំនួន ២២នាក់ សមាជិកនាវិក ១២នាក់ និងអ្នកដំណើរ ១០នាក់ នៅពេលកើតហេតុ ហើយនាវាបានបោះយុថ្កាចេញពីកំពង់ផែ … Continue reading មហាសេដ្ឋីអង់គ្លេស, កូនស្រី និងប្រធានក្រុមហ៊ុន Morgan Stanley International កំពុងបាត់ខ្លួន ក្រោយនាវាកំសាន្តទំនើប របស់ពួកគេបានលិច ដោយសារខ្យល់ព្យុះ