បរទេស ៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រី ដែលមិនបញ្ចេញឈ្មោះនៅមន្ទីរបញ្ចកោណ និងក្រុមប្រឹក្សាសន្តិសុខជាតិថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានអនុម័តយុទ្ធសាស្ត្រ នុយក្លេអ៊ែរកម្រិតខ្ពស់ ដែលមានគោលបំណងរារាំងរុស្ស៊ី ចិន និងកូរ៉េខាងជើង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កាសែតបានសរសេរថា ឯកសារដែលហៅថា “ការណែនាំអំពីការងារ នុយក្លេអ៊ែរ” ត្រូវបានអនុម័ត នៅក្នុងខែមីនា ដែលនេះជាលើកទីមួយ នៅពេលដែលគោលលទ្ធិនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ត្រូវបានផ្តោតទៅលើសមត្ថភាព នុយក្លេអ៊ែរដែលកំពុងរីកចម្រើនយ៉ាង ឆាប់រហ័សរបស់ទីក្រុងប៉េកាំង (ចិន)។ យោងតាម New York Times, ឯកសារនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពប្រហែលរៀងរាល់ ៤ ឆ្នាំម្តង ហើយមានភាពសម្ងាត់ខ្លាំង ដែលមិនមានច្បាប់ ចម្លងបែបឌីជីថល ។ ជំនួយការស្តីទីរដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបន្ទុកគោលនយោបាយ អវកាស លោក … Continue reading ប្រធានាធិបតី Joe Biden អនុម័តយុទ្ធសាស្ត្រ នុយក្លេអ៊ែរ សម្ងាត់របស់សហរដ្ឋអាមេរិក កម្រិតខ្ពស់ ដើម្បីរារាំងរុស្ស៊ី ចិន និងកូរ៉េខាងជើង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed