មូលដ្ឋានទ័ព អាល្លឺម៉ង់ ក្បែរព្រំដែនរុស្សី ចាប់ផ្តើមដំណើរសាងសង់
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៅទីក្រុង Vilnius បានប្រកាសថា ប្រទេសលីទុយអានី បានចាប់ផ្តើមសាងសង់មូលដ្ឋានយោធា ដែលស្ថិតនៅចន្លោះរវាងតំបន់ Kaliningrad របស់រុស្ស៊ី និងបេឡារូសហើយ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា នៅពេលសាងសង់រួចរាល់ រោងចក្រនេះនឹងវត្តមាន ទៅដោយទាហានអាល្លឺម៉ង់ ជាច្រើន។វាមានចម្ងាយប្រហែល២០ គីឡូម៉ែត្រប៉ុណ្ណោះពីបន្ទាត់ ពីព្រំដែនបេឡារូស ជិតនឹងតំបន់ Kaliningrad របស់រុស្ស៊ី។ ប្រទេសសមាជិកណាតូទាំងពីរបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់មូលដ្ឋាននៅខែធ្នូ ឆ្នាំ២០២៣ មកម្ល៉េះពោល គឺតាំងតែពីក្នុងអំឡុង ពេលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ Boris Pistorius និងសមភាគីលីទុយអានីនៅពេលនោះ គឺលោក Arvydas Anusauskas ។ ផែនការនេះក៏ត្រូវបានគេដឹងថា នឹងមានដាក់ពង្រាយទ័ពអាល្លឺម៉ង់ ជាអចិន្ត្រៃយ៍ជាលើកដំបូងនៅលើដី បរទេសចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរផងដែរ ។ មូលដ្ឋានទ័ពថ្មីនេះត្រូវបានគេរំពឹងថា នឹងអាចទទួលស្វាគមន៍វត្តមាននៃកម្លាំងទ័ព ដែលបានគ្រោងទុកចំនួន៤,៨០០ នាក់ដែលសុទ្ធតែជាអ្នកត្រៀមប្រយុទ្ធ និងអ្នកឯកទេសស៊ីវិលចំនួន២០០នាក់ ជាមួយនឹងអាវុធធុនធ្ងន់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ គ្រប់គ្រាន់នៅត្រឹមចុងឆ្នាំ២០២៧៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed