នាវាផ្ទុកយន្តហោះទីពីរ របស់អាមេរិក អមដោយកងនាវាពិឃាត ធ្វើដំណើរ មកដល់មជ្ឈិមបូព៌ា

បរទេស៖ ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln អាមេរិក បានធ្វើដំណើរទៅដល់មជ្ឈិមបូព៌ា ដោយចូលរួមជាមួយនាវា ផ្ទុកយន្តហោះ USS Theodore Roosevelt ដែលបានដាក់ពង្រាយក្នុងតំបន់រួចហើយ ។ ការមកដល់នេះកើតឡើង ចំពេលមានការភ័យខ្លាច នៃការកើនឡើងភាពតានតឹង កាន់តែធំរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា នាវា USS Abraham Lincoln កំពុងដឹកយន្តហោះចម្បាំង F-35 និង F-18 នៅលើយន្តហោះ ហើយកំពុងត្រូវបានអមដោយកងនាវាពិឃាតផងដែរ, នេះបើយោងតាម ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រកាសនៅលើ X (អតីត Twitter) នៅថ្ងៃព្រហស្បតិ៍។មន្ទីរបញ្ចកោណ បានបញ្ជូនកងកម្លាំងប្រដាប់ អាវុធនៅក្នុងតំបន់កាលពីដើមខែនេះ បន្ទាប់ពីការធ្វើឃាតប្រធានការិយាល័យ នយោបាយ របស់ក្រុមហាម៉ាស់ គឹលោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ និងមន្ត្រីជាន់ខ្ពស់ Hezbollah … Continue reading នាវាផ្ទុកយន្តហោះទីពីរ របស់អាមេរិក អមដោយកងនាវាពិឃាត ធ្វើដំណើរ មកដល់មជ្ឈិមបូព៌ា