ក្រុងមូស្គូ៖ រុស្ស៊ីនិងចិន ស្ថិតនៅលើមាគ៍ាដ៏ត្រឹមត្រូវ ក្នុងការប្រឈមមុខជាមួយនឹងអាមេរិក
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាននិយាយក្នុងអំឡុងជំនួបជាមួយសមភាគីចិន លោក Li Qiang កាលពីថ្ងៃពុធថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងកំពុងដើរលើផ្លូវ ដ៏ត្រឹមត្រូវមួយក្នុងការប្រយុទ្ធប្រឆាំងនឹង ការប្រកួតប្រជែងមិនយុត្តិធម៌ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ។ លោក Li ដែលបានក្លាយជានាយករដ្ឋមន្ត្រីចិន កាលពីឆ្នាំទៅនោះបាននឹងកំពុង បំពេញទស្សនកិច្ចនៅទីក្រុងមូស្គូតាមការអញ្ជើញរបស់ Mishustin ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី រួមទាំងប្រធានាធិបតី Vladimir Putin និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយចំនួនផងដែរហើយ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះគឺជា ផ្នែកនៃការចូលរួមប្រចាំឆ្នាំរបស់មេដឹកនាំប្រទេសទាំងពីរ។ នៅក្នុងសុន្ទរកថា ស្វាគមន៍ភ្ញៀវរបស់លោក នាយករដ្ឋមន្ត្រីរុស្ស៊ីបានថ្លែងថា ទាំងក្រុងមូស្គូ និងក្រុងប៉េកាំងកំពុងប្រឈមមុខនឹង បញ្ហាដូចគ្នាខណៈពួកគេមាន ភាពរឹងមាំខាងផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ។ មេដឹកនាំរូបនេះបានបន្តទៀតថា ប្រទេសលោកខាងលិចដាក់ទណ្ឌកម្ម ខុសច្បាប់ក្រោមលេសផ្សេងៗ ដែលស្មើនឹងការប្រកួតប្រជែងមិនយុត្តិធម៌។ ពួកគេកំពុងព្យាយាមរក្សាការត្រួតត្រា ពិភពលោករបស់ពួកគេ ដើម្បីទប់ស្កាត់សក្តានុពលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់រុស្ស៊ី និងចិន។ គួរឲ្យដឹងដែរថារុស្ស៊ី និងចិនកំពុងបង្កើនទំនាក់ទំនង បច្ចុប្បន្នរបស់ពួកគេថា ជាភាពជាដៃគូយុទ្ធសាស្ត្រគ្មានដែនកំណត់ … Continue reading ក្រុងមូស្គូ៖ រុស្ស៊ីនិងចិន ស្ថិតនៅលើមាគ៍ាដ៏ត្រឹមត្រូវ ក្នុងការប្រឈមមុខជាមួយនឹងអាមេរិក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed