ក្រុមការងារស្ម័គ្រចិត្តរបស់រុស្សី អះអាងថា យោធាអ៊ុយក្រែនបន្តសម្លាប់ រង្គាលលើជនស៊ីវលក្នុងតំបន់ Kursk
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ទាហានអ៊ុយក្រែនដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ Kursk បានសម្លាប់ជនស៊ីវិលជាច្រើននាក់ ដែលជាអ្នកស្ម័គ្រចិត្តរុស្ស៊ីបានអះអាង ដោយបានបញ្ចេញវីដេអូដ្រូនដ៏គួរឱ្យតក់ស្លុតជាច្រើននៃការវាយប្រហារទាំងនោះផងដែរ។ នៅក្នុងការបង្ហោះនៅលើ Telegram កាលពីថ្ងៃអង្គារ Platon Mamatov ដែលជាអ្នកស្ម័គ្រចិត្តម្នាក់មកពី តំបន់Ekaterinburg ដែលគ្របដណ្តប់ជម្លោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានចោទប្រកាន់ថាទាហានអ៊ុយក្រែនបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ពីរនាក់និងមនុស្សមិនស្គាល់អត្តសញ្ញាណពីរនាក់ផ្សេងទៀតនៅក្នុងថ្ងៃដំបូងនៃការចាប់ផ្តើមនៃការលុកលុយរបស់ Kiev ចូលទៅក្នុងទឹកដីរុស្ស៊ី។ វីដេអូឃ្លីបមួយ ដែលថតចេញពីយន្តហោះគ្មានមនុស្សបើក បង្ហាញសាកសពបីនាក់ដេកនៅលើចិញ្ចើមផ្លូវ ដោយមានរថយន្តដែលខូចនៅក្បែរនោះផង។ មានតែអ្នកស្លាប់ម្នាក់ប៉ុណ្ណោះដែលស្លៀកពាក់ក្បាំងមុខ ចំណែកអ្នកខ្លះទៀតគ្មានស្លាកសញ្ញាស្លៀកពាក់ទាហានឡើយ។ វីដេអូមួយទៀត ជាក់ស្តែងថតនៅតំបន់ជាមួយគ្នា បង្ហាញពីមនុស្សស្លាប់ដេកស្លាប់ក្នុងថ្លុកឈាម ក្បែរកង់ និងរថយន្តពីរគ្រឿងដែលខូចផងដែរ។ ថ្លែងទៅកាន់បណ្តាញទូរគមនាគមន៍រុស្ស៊ី Ostorozhno Novisti លោកបាននិយាយថាឧប្បត្តិហេតុនេះបានកើតឡើងនៅជាយក្រុង Olgovka ចម្ងាយប្រហែល២០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed