ណាតូ ដាក់ពង្រាយ កងពលតូចពាសដែកថ្មី ទៅក្បែរព្រំដែន ជាមួយនឹងរុស្សី
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Iltalehti បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា អង្គការណាតូគ្រោងនឹង ដាក់ពង្រាយកងពលតូចរថពាសដែកមួយ នៅក្នុងប្រទេសហ្វាំងឡង់ ដើម្បីធ្វើជាការរារាំងប្រឆាំង នឹងប្រទេសរុស្ស៊ី ដោយដកស្រង់ប្រភពនៅក្នុងប្លុកយោធា ដឹកនាំដោយសហរដ្ឋអាមេរិក និងរដ្ឋាភិបាលនៅទីក្រុង Helsinki ។ អង្គភាពដែលអាចមានទាហានពី៤.០០០ទៅ៥.០០០នាក់នឹងត្រូវឈរជើងនៅ Mikkeli ភាគអាគ្នេយ៍ប្រទេសហ្វាំងឡង់។តំបន់Mikkeli ជាទិតាំងមានប្រជាជនចំនួន ៥១,០០០នាក់ដែល មានចម្ងាយត្រឹមតែ ៨៧ម៉ាយ ឬ១៤០គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសរុស្ស៊ី។ យោងតាមប្រភពរបស់កាសែតដដែលនេះបានឲ្យដឹងទៀតថា កងពលតូចនេះនឹងមានទាហានណាតូមកពីប្រទេសជិតខាងស៊ុយអែត និងន័រវែសផងដែរ។ យោងតាមអត្ថបទបានឱ្យដឹងថារដ្ឋាភិបាលហ្វាំងឡង់បានសម្រេចចិត្តលើតម្រូវការក្នុងការពង្រាយទាហានណាតូពីប្រទេសផ្សេងទៀតដើម្បី ពង្រឹងសមត្ថភាពការការពារនិងទប់ស្កាត់ ប្រឆាំងនឹងប្រទេសរុស្ស៊ី។ តាមរយៈសេចក្តីរាយការណ៍ Iltalehti រាយការណ៍ថា ការសម្រេចចិត្តបង្កើតទីបញ្ជាការ យោធាណាតូនៅ Mikkeli នឹងត្រូវប្រកាសជាសាធារណៈ នៅសប្តាហ៍ខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed