កោះតៃវ៉ាន់កាត់ទោស មន្ត្រីយោធា៨នាក់ ឱ្យជាប់គុកពីបទចារកម្មឱ្យចិន
បរទេស ៖ តុលាការជាន់ខ្ពស់របស់កោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍បានកាត់ទោសមន្ត្រីយោធាតៃវ៉ាន់ប្រាំបីនាក់ឱ្យជាប់ពន្ធនាគារពីបទធ្វើចារកម្មឱ្យប្រទេសចិន ជាថ្នូរនឹងការចំណេញផ្នែកហិរញ្ញវត្ថុ។ អ្នកជំនាញនិយាយថា ករណីនេះបង្ហាញពីការផ្លាស់ប្តូរ យុទ្ធសាស្ត្រចារកម្ម របស់ចិននៅកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃ២៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការកាត់ទោសមានជាប់ពន្ធនាគារ ចាប់ពី ១៨ ខែដល់ ១៣ ឆ្នាំ ដែលធ្វើឱ្យវាក្លាយជាករណីចារកម្ម ធំបំផុតរបស់កោះតៃវ៉ាន់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ តុលាការបាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ចុងចោទ “មានឆន្ទៈក្នុងការប្រមូលព័ត៌មាន សម្ងាត់សម្រាប់ឱ្យប្រទេសចិន ដែលបណ្តាលឱ្យលេចធ្លាយអាថ៌កំបាំងសំខាន់ៗ” ហើយថា “ពួកគេត្រូវបានល្បួងដោយប្រាក់” ។ បុគ្គលម្នាក់ឈ្មោះ Chen Yuxin ត្រូវបានគេរកឃើញថាបានទាក់ទង និងជ្រើសរើសជន ជាប់ចោទនៅទីតាំងយោធាសំខាន់ៗ ដើម្បីបង្កើតបណ្តាញ ចារកម្មសម្រាប់ប្រទេសចិន។ Chen ត្រូវបានគេជឿថាបានភៀស ខ្លួនទៅប្រទេសចិន ហើយស្នាក់នៅទីនោះ ។ ជនជាប់ចោទក៏ ត្រូវបានចោទប្រកាន់ ពីបទគ្រោងនឹងហោះហើរ ឧទ្ធម្ភាគចក្រយោធា CH-47 Chinook ទៅកាន់នាវាផ្ទុក យន្តហោះចិន នៅច្រកសមុទ្រតៃវ៉ាន់ និងបានថតវីដេអូ … Continue reading កោះតៃវ៉ាន់កាត់ទោស មន្ត្រីយោធា៨នាក់ ឱ្យជាប់គុកពីបទចារកម្មឱ្យចិន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed