លិចនាវា របស់កងទ័ពជើង ទឹកម៉ាឡេស៊ី, សមាជិកនាវិកទាំង ៣៩ នាក់ត្រូវបានជួយសង្គ្រោះ
បរទេស ៖ ប្រតិបត្តិការ ជួយសង្គ្រោះកំពុងដំណើរការ បន្ទាប់ពីនាវារបស់កងទ័ពជើងទឹកម៉ាឡេស៊ីមួយគ្រឿងបានលិចនៅឆ្នេរសមុទ្រ Johor កាលពីថ្ងៃអាទិត្យ (២៥ សីហា) ។ សមាជិកនាវិកទាំងអស់មានសុវត្ថិភាព។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កងនាវាចរម៉ាឡេស៊ី (TDLM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា កប៉ាល់ KD Pendekar បានលិចនៅម៉ោង ៣៖៥៤នាទីរសៀល ចម្ងាយពីរម៉ាយពីភាគអាគ្នេយ៍នៃ Tanjung Penyusop ក្នុងទីក្រុង Kota Tinggi ។ កងទ័ពជើងទឹកបានបន្ថែមថា សមាជិកនាវិកទាំង ៣៩ នាក់ត្រូវបានជួយសង្គ្រោះ មុនពេលដែលកប៉ាល់នេះត្រូវបានលិចទឹកទាំងស្រុង ហើយមិនមានការរាយការណ៍ពីអ្នករងរបួសនោះទេ។ កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមុននេះបន្តិចថា កប៉ាល់នេះត្រូវបានគេជឿថាបានបុកវត្ថុមិនស្គាល់មួយ នៅក្រោមទឹក បណ្តាលឱ្យលេចធ្លាយធ្ងន់ធ្ងរ។ ការលេចធ្លាយនេះត្រូវបានគេរកឃើញដំបូង នៅក្នុងបន្ទប់ម៉ាស៊ីនរបស់កប៉ាល់ ដែលរីករាលដាលយ៉ាងឆាប់រហ័ស បើទោះបីជាមានការខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រង និងរក្សាលំនឹងនាវាក៏ដោយ ៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed