ក្រុមសកម្មប្រយុទ្ធ ហេសបូឡា បាញ់គ្រាប់រ៉ុក្កែតជាង ៣២០គ្រាប់ ទៅលើទីតាំងយោធាចំនួន ១១ របស់អ៊ីស្រាអែល

បរទេស៖ ក្រុមសកម្មប្រយុទ្ធឥស្លាម ហេសបូឡា បានបាញ់រ៉ុក្កែតរាប់រយគ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីសងសឹក ចំពោះការស្លាប់ របស់មេបញ្ជាការកំពូល របស់ខ្លួនគឺលោក Fouad Shukr ដែលត្រូវបានសម្លាប់ នៅក្នុងការវាយ ប្រហារតាមអាកាសលើទីក្រុង បេរូត ប្រទេសលីបង់ កាលពីខែមុន ។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការ វាយប្រហារទុកជាមុន ប្រឆាំងនឹងកងជីវពលដែលមានមូលដ្ឋាននៅលីបង់ បន្ទាប់ពីបានសន្និដ្ឋានថា ការវាយប្រហារ នឹងកើតមាន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតជាង ៣២០គ្រាប់ទៅកាន់ ទីតាំងយោធាអ៊ីស្រាអែលចំនួន ១១ នៅក្នុងសេចក្តីថ្លែងការណ៍ មួយដែលបានចេញ ផ្សាយកាលពីព្រឹកថ្ងៃអាទិត្យ រួមទាំងកន្លែង នៅក្នុងតំបន់ Golan Heights ដែលកាន់កាប់ដោយ អ៊ីស្រាអែលផងដែរ។ ក្រុមនេះបានបន្ថែមថា ការវាយប្រហារ បានកើតឡើង “នៅក្នុងក្របខ័ណ្ឌ នៃការឆ្លើយតបដំបូង ចំពោះការឈ្លានពានរបស់ពួក Zionist ដ៏ឃោរឃៅនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង … Continue reading ក្រុមសកម្មប្រយុទ្ធ ហេសបូឡា បាញ់គ្រាប់រ៉ុក្កែតជាង ៣២០គ្រាប់ ទៅលើទីតាំងយោធាចំនួន ១១ របស់អ៊ីស្រាអែល