ជប៉ុន បញ្ជាក់ថា ការរំលោភដែនអាកាសរបស់យោធាចិន មិនអាចទទួលយកបានទាំងស្រុង
តូក្យូ៖ ប្រទេសជប៉ុន បានថ្កោលទោសការរំលោភលើដែនអាកាសរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក ដោយយន្តហោះយោធាចិនកាលពីថ្ងៃមុន ដោយបានហៅវាថា ជាការរំលោភលើអធិបតេយ្យភាព និងសុវត្ថិភាពរបស់ខ្លួន ដែលមិនអាចទទួលយកបានទាំងស្រុង។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Minoru Kihara បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទឹកដី ដែនសមុទ្រ និងដែនអាកាសរបស់យើង ហើយនឹងក្រោកឈរឡើង ដើម្បីនិយាយពីអ្វីដែលយើងត្រូវនិយាយ” ។ ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បានឲ្យដឆងនៅក្នុងសន្និសីទកាសែត ដាច់ដោយឡែកមួយថា “ប្រតិបត្តិការរបស់យោធាចិន នៅជុំវិញប្រជាជាតិរបស់យើង គឺជាក់ស្តែងកំពុងពង្រីក និងកាន់តែខ្លាំង” ហើយថាប្រទេសជប៉ុន នឹងបន្តតាមដានពួកគេកាន់តែខ្លាំង។ ក្រសួងការពារជាតិជប៉ុនបានបញ្ជាក់កាលពីថ្ងៃចន្ទថា យន្តហោះចារកម្ម Y-9 របស់យោធាចិនបានហោះពីលើ ដែនទឹកក្នុងសមុទ្រចិនខាងកើត ចេញពីប្រជុំកោះ Danjo ក្នុងខេត្តភាគនិរតីនៃខេត្តណាហ្គាសាគី ក្នុងរយៈពេលប្រហែលពីរនាទី ចាប់ពីម៉ោង ១១ និង២៩នាទីព្រឹក កងកម្លាំងស្វ័យការពារដែនអាកាស បានបញ្ចេញយន្តហោះចម្បាំងភ្លាមៗ បន្ទាប់ពីការឈ្លានពាន។ ប្រទេសជប៉ុនបានបដិសេធមិន ធ្វើអត្ថាធិប្បាយលើហេតុផល និងគោលបំណងដ៏មានសក្តានុពលរបស់ចិន នៅពីក្រោយឧប្បត្តិហេតុនេះ ជាក់ស្តែងសម្រាប់ហេតុផលសន្តិសុខជាតិ និងការទូត។ លោក Hayashi អ្នកនាំពាក្យរដ្ឋាភិបាលកំពូលបានឲ្យដឹងថា … Continue reading ជប៉ុន បញ្ជាក់ថា ការរំលោភដែនអាកាសរបស់យោធាចិន មិនអាចទទួលយកបានទាំងស្រុង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed