អាមេរិក៖ ផ្ទុះកង់យន្តហោះ Boeing បណ្តាលឱ្យស្លាប់កម្មករ២នាក់ និងម្នាក់ទៀតរបួសធ្ងន់
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាមេរិកបានរាយការណ៍ថា សំបកកង់របស់យន្តហោះ Boeing បានផ្ទុះ បណ្តាលឱ្យកម្មករពីរនាក់ស្លាប់ និងម្នាក់ទៀតរងរបួស នៅឯអាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះ Boeing 757-232 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines កំពុងដំណើរការជួសជុលនៅឃ្លាំង Delta Technical Operations Maintenance (Delta TechOps) ចាប់តាំងពីថ្ងៃអាទិត្យ។ គេនៅមិនទាន់ដឹងថាអ្វីដែលបណ្តាលឱ្យមានការផ្ទុះនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រភព FOX 5 Atlanta , សំបកកង់យន្តហោះ គឺត្រូវបានដកចេញពីយន្តហោះរួចហើយនៅពេលនោះ។ យោងតាមទូរទស្សន៍ក្នុងស្រុក WSB-TV បានឱ្យដឹងថា ការបំផ្ទុះនេះ “គឺមានដុំដែកមួយហោះដូចមីស៊ីល” ដោយបានសម្លាប់បុគ្គលិកពីរនាក់ភ្លាមៗ ខណៈម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយរបួសធ្ងន់។ ការិយាល័យពិនិត្យសុខភាពរបស់ The Clayton County … Continue reading អាមេរិក៖ ផ្ទុះកង់យន្តហោះ Boeing បណ្តាលឱ្យស្លាប់កម្មករ២នាក់ និងម្នាក់ទៀតរបួសធ្ងន់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed