ចិន រារាំងបេសកកម្ម​ ផ្គត់ផ្គង់ឆ្មាំឆ្នេរ សមុទ្រហ្វីលីពីន នៅសមុទ្រចិនខាងត្បូង

ប៉េកាំង៖ នាវាចិនមួយចំនួន បានរារាំងកប៉ាល់ល្បាតហ្វីលីពីន ក្នុងបេសកកម្មផ្គត់ផ្គង់ឡើងវិញ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសហ្វីលីពីន ក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃចន្ទ នៅក្នុងការប្រឈមមុខដាក់គ្នា ចុងក្រោយនៅក្នុងដែនទឹក ដែលមានជម្លោះ។ អ្នកយកព័ត៌មានមកពីស្ថាប័នព័ត៌មានក្នុងស្រុក និងបរទេសមួយចំនួន រួមទាំងសារព័ត៌មាន Kyodo News បាននៅលើកប៉ាល់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ដែលអមដំណើរបេសកកម្មនេះ ។  ពួកគេបានឃើញកប៉ាល់ចិន ចូលមកជិត ហើយឡោមព័ទ្ធកប៉ាល់ល្បាតហ្វីលីពីនពីរគ្រឿង ដែលធ្វើដំណើរឆ្ពោះ ទៅកាន់សមុទ្រ Sabina Shoal ដែលជាចំណុចមួយក្នុងសមុទ្រ។ យោងតាមឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានឱ្យដឹងថា ការរំខានដោយកប៉ាល់ – នាវាឆ្មាំឆ្នេរសមុទ្រចំនួន ៦គ្រឿង នាវាកងទ័ពជើងទឹកចំនួន ៣គ្រឿង និងទូកកងជីវពល ៣១គ្រឿង បានកើតឡើងកាលពីថ្ងៃចន្ទ បន្ទាប់ពីឧប្បត្តិហេតុមួយ កាលពីថ្ងៃមុនដែលឃើញនាវាចិន បានបុកទូកទីភ្នាក់ងារ នេសាទហ្វីលីពីន ដែលកំពុងធ្វើដំណើរ ។  ចាប់តាំងពីខែមេសា ហ្វីលីពីន បានដាក់ពង្រាយកប៉ាល់ឆ្មាំឆ្នេរសមុទ្រ ដែលមានឈ្មោះថា Teresa Magbanua ដែលហ្វីលីពីន បានទិញពីប្រទេសជប៉ុន ទៅកាន់តំបន់ក្បែរនោះ ដែលមានចម្ងាយប្រហែល ១១០ … Continue reading ចិន រារាំងបេសកកម្ម​ ផ្គត់ផ្គង់ឆ្មាំឆ្នេរ សមុទ្រហ្វីលីពីន នៅសមុទ្រចិនខាងត្បូង