ជប៉ុន ៖ សិស្សឆ្នាំទី៣ម្នាក់ បានស្លាប់ដោយសារ ដកធ្មេញថ្គាមទាល់ចំនួន២
បរទេស៖ យោងតាមប៉ូលីសបានឱ្យដឹងថា យុវជនអាយុ ១៧ ឆ្នាំម្នាក់នៅខេត្ត អូសាកា ប្រទេសជប៉ុន បានស្លាប់បន្ទាប់ពីទទួលការវះកាត់ដកធ្មេញថ្គាមទាល់ ដែលត្រូវបានគេរាយការណ៍ថា ដោយសារតែនីតិវិធីនៃការប្រើថ្នាំស្ពឹកមិនត្រឹមត្រូវ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើង កាលពីឆ្នាំមុននៅគ្លីនិកមួយក្នុងទីក្រុង អូសាកា ទីក្រុង អូសាកា ប៉ុន្តែទើបតែត្រូវបានផ្សព្វផ្សាយ ជាសាធារណៈដោយអាជ្ញាធរកាលពីថ្ងៃចន្ទ។ ជនរងគ្រោះឈ្មោះ Yuta Tomikawa ជានិស្សិតឆ្នាំទី៣ នៅសាលាតម្រូវការពិសេស ដែលគ្រប់គ្រងដោយរដ្ឋាភិបាលខេត្តអូសាកា។ យោងតាមក្រុមគ្រួសាររបស់គាត់ គាត់មានជំងឺវិកលចរិត ហើយបានទៅពិនិត្យ នៅគ្លីនិកកាលពីខែកក្កដាឆ្នាំមុន ដើម្បីដកធ្មេញថ្គាមទាល់ចំនួនពីរ ។ ប៉ូលីសបានបញ្ជូនទន្តបណ្ឌិតទៅកាន់ព្រះរាជអាជ្ញា ដូចដែលបានរាយការណ៍ ដោយសារព័ត៌មាន Mainichi របស់ជប៉ុន ។ ជាក់ស្តែង ពួកគាត់បានស្នើសុំឲ្យមានការដាក់វិន័យធ្ងន់ធ្ងរ និងការចោទប្រកាន់លើប្រធានគ្លីនិកធ្មេញ ភេទប្រុស អាយុ ៥៥ឆ្នាំ និងទន្តបណ្ឌិត ភេទស្រី អាយុ ៣៤ឆ្នាំ ក្រោមការសង្ស័យពីវិជ្ជាជីវៈ ធ្វេសប្រហែស បណ្តាលឲ្យស្លាប់។ … Continue reading ជប៉ុន ៖ សិស្សឆ្នាំទី៣ម្នាក់ បានស្លាប់ដោយសារ ដកធ្មេញថ្គាមទាល់ចំនួន២
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed