នាយកប្រតិបត្តិ Telegram ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែត្រូវបានដាក់ ឱ្យស្ថិតនៅក្រោមការ ស៊ើបអង្កេតជាផ្លូវការ

ប៉ារីស ៖ រដ្ឋអាជ្ញាសាធារណៈប៉ារីសលោក Laure Beccuau បានប្រកាសកាលពីយប់ថ្ងៃពុធថា លោក Pavel Durov ស្ថាបនិក និងជានាយកប្រតិបត្តិ នៃសេវាផ្ញើសារ Telegram ត្រូវបានដោះលែងកាលពីថ្ងៃពុធ បន្ទាប់ពីបានបង់ប្រាក់ធានាចំនួន ៥លានអឺរ៉ូ (ប្រហែល ៥,៦លានដុល្លារអាមេរិក) ប៉ុន្តែលោកត្រូវបានគេតម្រូវឱ្យ  រាយការណ៍ទៅប៉ូលីសពីរដងក្នុងមួយសប្តាហ៍។ លោក Beccuau បានបន្ថែមថាលោក Durov ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការ ស៊ើបអង្កេតជាផ្លូវការលើការចោទប្រកាន់ចំនួន៦ ហើយលោកត្រូវបានហាមឃាត់មិន ឱ្យចាកចេញពីប្រទេសបារាំង ក្នុងអំឡុងពេលស៊ើបអង្កេតនោះទេ។ លោក Durov ត្រូវ​បាន​ប៉ូលិស​បារាំង​ចាប់​ខ្លួន​ នៅ​ព្រលាន​យន្តហោះ​មួយ​នៅ​ក្រៅ​ក្រុង​ប៉ារីស​កាល​ពី​យប់​ថ្ងៃ​សៅរ៍។ លោក Beccuau បានឲ្យដឹងថា ស្ថាបនិក Telegram រូបនេះត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មចំនួន ១២ រួមទាំងការខកខានក្នុងការធ្វើសកម្មភាពប្រឆាំងនឹងអ្នកប្រើប្រាស់ Telegram ដែលពាក់ព័ន្ធនឹងការគំរាមកំហែងតាមអ៊ីនធឺណិត ការចែករំលែករឿងផ្លូវភេទ និងការពាក់ព័ន្ធនឹងអំពើភេរវកម្មជាដើម។ លោក Beccuau បានលើកឡើងថា ការចាប់ខ្លួន នេះកើតឡើងនៅក្នុងបរិបទនៃការស៊ើបអង្កេតរបស់តុលាការ ដែលបានបើកនៅថ្ងៃទី០៨ ខែកក្កដាឆ្នាំ២០២៤” ។  រដ្ឋអាជ្ញាក្រុងប៉ារីស បានបន្ថែមថា … Continue reading នាយកប្រតិបត្តិ Telegram ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែត្រូវបានដាក់ ឱ្យស្ថិតនៅក្រោមការ ស៊ើបអង្កេតជាផ្លូវការ