ការនាំចេញទុរេន របស់វៀតណាម ទៅបរទេស កើនឡើងខ្ពស់បំផុត មិនធ្លាប់មាន
បរទេស ៖ ប្រទេសវៀតណាម បាននាំចេញទុរេនក្នុងតម្លៃ ២៨០ លានដុល្លារក្នុងខែកក្កដា កើនឡើង ៨២ ភាគរយធៀបនឹងឆ្នាំមុន និងជាកម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងអំឡុងខែនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Hoang Son ដែលជាពាណិជ្ជករ នៅតំបន់ខ្ពង់រាប ភាគកណ្តាលបាននិយាយថា តម្លៃផ្លែឈើបានកើនឡើងនៅឆ្នាំនេះ ដោយសារតែតម្រូវការ កាន់តែខ្លាំងពីប្រទេសចិន ជាពិសេសនៅមុនពិធីបុណ្យ ពាក់កណ្តាលរដូវស្លឹកឈើជ្រុះ ដែលនឹងមកដល់ក្នុងខែកញ្ញា។ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ ការនាំចេញផ្លែទុរេនមានតម្លៃ ១,៦ ពាន់លានដុល្លារ កើនឡើង ៥០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយ ៩២ភាគរយ នាំចេញទៅប្រទេសចិន ។ លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បាននិយាយថា ឆ្នាំនេះអំណោយផលដល់ឧស្សាហកម្មទុរេន ដោយតម្លៃកើនឡើង និងទទួលបានប្រាក់ចំណេញច្រើនដល់កសិករ។ លោកបាននិយាយថា ប្រទេសវៀតណាមក៏ត្រូវបានអនុញ្ញាតឱ្យនាំចេញទុរេនក្លាសេ ដែលរួមមានផ្លែឈើទាំងមូល, ជាម្សៅ … Continue reading ការនាំចេញទុរេន របស់វៀតណាម ទៅបរទេស កើនឡើងខ្ពស់បំផុត មិនធ្លាប់មាន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed