បរទេស ៖ អនុប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន លោក Zhang Youxia បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែបញ្ឈប់កិច្ច សហប្រតិបត្តិការរបស់ខ្លួន ជាមួយយោធាកោះតៃវ៉ាន់ និងគោរពផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ហើយលោកក៏បានហៅបញ្ហាកោះតៃវ៉ាន់គឺសំខាន់សម្រាប់ក្រុងប៉េកាំង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ លោក Zhang បានទាមទារឱ្យសហរដ្ឋអាមេរិក “បញ្ឈប់ការឃុបឃិតផ្នែកយោធា របស់ខ្លួនជាមួយកោះតៃវ៉ាន់ បញ្ឈប់ការបំពាក់អាវុធ និងបញ្ឈប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតទាក់ទងនឹងចិន” ។ នេះបើយោងតាមការចុះផ្សាយដោយ ក្រសួងការពារជាតិចិន។ លោក Zhang បានបន្ថែមថា បញ្ហាកោះតៃវ៉ាន់ ដែលត្រូវបានទីក្រុងប៉េកាំង មើលឃើញថាជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃប្រទេសចិន គឺជា “មូលដ្ឋានគ្រឹះនយោបាយ នៃទំនាក់ទំនងចិន-អាមេរិក” និង “ខ្សែក្រហមលេខមួយ ដែលមិនត្រូវឆ្លងកាត់”។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងប៉េកាំង តែងតែព្យាយាមរក្សាសន្តិភាព និងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែលោកបានព្រមានថា រឿងនេះនឹងមិនអាចទៅរួចនោះទេ … Continue reading ទីក្រុងប៉េកាំង ទាមទារ ឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការឃុបឃិត ផ្នែកយោធាជាមួយកោះតៃវ៉ាន់, បញ្ឈប់ការបំពាក់អាវុធ និងបញ្ឈប់ការផ្សព្វផ្សាយ ពាក្យចចាមអារ៉ាមមិនពិតទាក់ទងនឹងចិន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed